ហាង យ៉ូដុបាស៊ី កាមេរ៉ា មានរបស់គ្រប់យ៉ាង ដែលអ្នកត្រូវការ

ហាង យ៉ូដុបាស៊ី កាមេរ៉ា មានរបស់គ្រប់យ៉ាង ដែលអ្នកត្រូវការ

នៅពេលដែលនិយាយ ពីហាងលក់ទំនិញ នៅក្នុងតំបន់ អាគីហាបារ៉ា យើងនឹងនឹកឃើញ ភ្លាមនូវឈ្មោះ របស់ហាងដ៏ល្បីមួយនោះគឺ “យ៉ូដុបាស៊ី កាមេរ៉ា” បើទោះជាវាមាន ពាក្យកាមេរ៉ា នៅខាងក្រោយក៏ដោយ តែនៅហាង យ៉ូដុបាស៊ី នេះអ្នកអាច ស្វែងរកផលិតផល ជាច្រើនប្រភេទ តាមដែលអ្នកត្រូវការ មានទាំង​ សាប៊ូកក់សក់, ទូរទឹកកក ជាដើម។ ហាងយ៉ូដុបាស៊ី កាមេរ៉ា គឺជាអគារមាន កម្ពស់៩ជាន់ នៅជាប់នឹង ស្ថានីយ៍អាគីហាបារ៉ា។ សម្រាប់ហាងលក់ទំនិញ គឺចាប់ពី ជាន់ទី១ ដល់ជាន់ទី៦ ក្រៅពីនេះគឺ ជាភោជនីយដ្ឋាន និងហាងផ្សេងៗ។

ហាងដែលមាន លក់ទំនិញគ្រប់យ៉ាង

2

វាពិតជាពិបាក រកនឹកនូវរបស់ ដែលហាង យ៉ូដុបាស៊ី កាមេរ៉ា មិនមានលក់ណាស់។ គ្រាន់តែនៅ ជាន់ទីបី អ្នកអាចស្វែងរក ផលិតផលដែលអ្នក ចង់ទិញពីប្រទេសជប៉ុន សឹងតែទាំងអស់ទៅហើយ (ក៏ដូចជារបស់ ដែលអ្នកចង់ទិញ ជូនមិត្តភក្តិ និងគ្រួសារអ្នកផងដែរ) ដូចជា គ្រឿងសំអាង, កាមេរ៉ា, ឆ្នាំងដាំបាយ, ច្រាសដុសធ្មេញ អគ្គីសនី, នាឡិកា និងវត្ថុអនុស្សាវរីយ៍ ដ៏ស្រស់ស្អាត ជាច្រើនផ្សេងទៀត។ ជាការពិតណាស់ ក៏នៅមានទំនិញ ជាច្រើនទៀត ដែលមានលក់ នៅជាន់ឯទៀត ដែលកំពុងរង់ចាំ អ្នកទៅដើរមើល និងទិញ (ឧទាហរណ៍ វីដេអូហ្គេម និងគ្រឿងអេឡិចត្រូនិច នៅជាន់ទី៦)។

អតិថិជនជា ជនជាតិបរទេស ភាគច្រើន មកកាន់ហាង យ៉ូដុបាស៊ី កាមេរ៉ា ដើម្បីទិញឥវ៉ាន់ សម្រាប់គ្រួសារ និងមិត្តភក្តិ ពួកគេផង និងសម្រាប់ខ្លួនឯងផង។ នេះប្រហែលជា មូលហេតុតែមួយគត់ ដែលហាងនេះ គឺជាកន្លែងងាយស្រួលមួយ ដើម្បីឲ្យពួកគេចូលទិញ របស់ជាច្រើនដែល ត្រូវការនៅ ក្នុងហាងតែមួយ។

3

ទំនិញដែល ពេញនិយមនិង មានការទិញច្រើន នៅក្នុងហាងនេះ មានដូចជា កាមេរ៉ា DSLR ដែលជាផលិតផល របស់ Nikon និង Canon, នាឡិកាដៃ ដែលផលិតនៅ ក្នុងប្រទេសជប៉ុន (Casio និង Seiko), គ្រឿងតុបតែងអេឡិចត្រូនិច ដែលជាផលិតផល របស់ Panasonic, និងឆ្នាំងដាំបាយ ដែលមានមុខងារច្រើន របស់ប្រទេសជប៉ុន ផងដែរ។

4

5

ភាពល្បីល្បាញ របស់ហាង យ៉ូដុបាស៊ី សម្រាប់ភ្ញៀវបរទេស

យើងអាចនិយាយបានថា ហាងយ៉ូដុបាស៊ី កាមេរ៉ា គឺជាហាងលក់ ទំនិញដ៏ល្បីមួយ នៅក្នុងប្រទេស ជប៉ុន ដែលភ្ញៀវទេសចរបរទេស ជាច្រើនបានស្គាល់ ហើយក៏ព្រោះតែ ភាពល្បីល្បាញនេះហើយ ទើបបានជាមនុស្ស ជាច្រើនជុំវិញពិភពលោក តែងតែមកកាន់ទីនេះ ដើម្បីទិញនូវទំនិញ ដែលពួកគេ ត្រូវការ។ ភាគច្រើនអតិថិជន បរទេសរបស់ពួកយើង គឺជាជនជាតិ ចិន និងឥណ្ឌា, អ៊ឺរ៉ុប និងអ្នកក្នុងតំបន់ អាស៊ីអាគ្នេយ៍។ លើសពីនេះទៀត អ្វីដែលកាន់តែ ពិសេសនោះគឺថា បុគ្គលិកនៅក្នុង ហាងយ៉ូដុបាស៊ី គឺមានភាព រួសរាយរាក់ទាក់ និងអាចទំនាក់ទំនង ជាមួយអតិថិជន ទាំងនេះបាន។

6

7

ដើម្បីផ្តល់ជូន នូវសេវាកម្មឲ្យបាន សមរម្យទៅដល់ ភ្ញៀវបរទេស ហាងយ៉ូដុបាស៊ី កាមេរ៉ា មិនត្រឹមតែ ផ្តល់ជូននូវផលិតផល ជាច្រើនប្រភេទ តាមតម្រូវការប៉ុណ្ណោះទេ តែផលិតផលមួយចំនួន ក៏មានដាក់បង្ហាញ ពីការពិពណ៌នា របស់វាជា ភាសាអង់គ្លេស ឬក៏ចិន ផងដែរ។ ហើយអ្វីដែល រឹតតែពិសេសទៀតនោះ គឺថាហាងនេះ ក៏មានបុគ្គលិកដែល អាចនិយាយភាសា បរទេសបានយ៉ាងល្អ សម្រាប់ទំនាក់ទំនង ជាមួយនិងភ្ញៀវបរទេស ដើម្បីទាក់ទាញ ដល់អតិថិជន ទាំងនេះឲ្យមក លើកក្រោយៗទៀត។

8

បន្ថែមពីនេះផងដែរ ហាងយ៉ូដុបាស៊ី កាមេរ៉ា នៃតំបន់អាគីហាបារ៉ានេះ ក៏មានការឆ្លើយតប ទៅនឹងតម្រូវការ របស់ភ្ញៀវបរទេស ដោយការចាក់បង្ហាញ រូបភាពផលិតផល ដែលភ្ញៀវឧស្សាហ៍ ទិញនៅឯជាន់ទី៣ ផងដែរ។ ឧទាហរណ៍ ដូចជា កាមេរ៉ា និងគ្រឿងបរិក្ខារ, នាឡិកាដៃ, ឆ្នាំងដាំបាយ, ប្រដាប់កោរពុកមាត់ អេឡិចត្រូនិច, គ្រឿងសំងាង, និងវត្ថុអនុស្សាវរីយ៍តូច (តុក្កតាជប៉ុន) ជាដើម។នេះបានផ្តល់ភាពងាយស្រួលច្រើន ដល់ភ្ញៀវបរទេស ក្នុងការដើរទិញ ឥវ៉ាន់ដោយ មិនចាំបាច់នឿយហត់។

ការណែនាំក្នុងការ ទិញឥវ៉ាន់

9

វាអាចនឹងជារឿង ខ្ជះខ្ជាយមួយដែល អ្នកទិញរបស់អ្វីមួយ ដែលមិនអាចប្រើ នៅខាងក្រៅ ប្រទេសជប៉ុន កើត។ នេះគឺជាការ ណែនាំមួយចំនួន សម្រាប់អ្នកដែល ស្វែងរករបស់ដែល អាចនាំយកចេញ ទៅក្រៅប្រទេសបាន (អាចប្រើប្រាស់ នៅក្រៅប្រទេស ជប៉ុន បាន)។

នៅពេលអ្នក ចង់ទិញគ្រឿងអេឡិចត្រូនិច ចូររកមើលពាក្យ “海外対応”ឬក៏ព័ត៌មានទាក់ទងនឹងថាមពល ដែលដាក់ចាប់ពី ១០០-២៤០វ៉ាត់។ ប្រសិនបើអ្នក ស្វែងរកទិញ ផលិតផល ក្នុងប្រទេសជប៉ុន ចូររកមើលពាក្យ “日本製” ហើយសូមត្រួតពិនិត្យ ទៅលើការធានា ផលិតផលរបស់អ្នក ក្នុងករណីដែលវា ខូចឬក៏រអាក់រអួល ណាមួយអ្នកអាច យកវាទៅជួសជុល ក្នុងហាង ឬក៏សាខាក្នុង ប្រទេសរបស់អ្នក ដែលអាចធ្វើការ ជួសជុលដោយឥត គីតថ្លៃជូនអ្នកបាន! សូមបញ្ជាក់ឲ្យច្បាស់ថា អ្នកទទួលបានព័ត៌មាន ត្រឹមត្រូវពីអ្នកបុគ្គលិក លក់របស់ហាងនេះ។ ពួកគេរីករាយ ក្នុងការបម្រើ ជូនលោកអ្នក ជាមួយនិងភាសា បរទេសយ៉ាងច្រើន (ជាពិសេស អង់គ្លេស និងចិន)។

ច្រកចូល

ដើម្បីចូលទៅកាន់ ហាងយ៉ូដុបាស៊ី កាមេរ៉ា (សាខាក្នុងតំបន់ អាគីហាបារ៉ា) គឺពិតជាងាយ ស្រួលមែន។ អគារនៃហាង យ៉ូដុបាស៊ី គឺនៅជាប់និង ស្ថានីយ៍អាគីហាបារ៉ា ដែលមានច្រកចូល បន្តគ្នា, គ្រាន់តែដើរសំដៅ ទៅកាន់ “ច្រកចេញកណ្តាល’ ឬក៏ “ច្រកចេញ ចូវដូរី” នោះអ្នកនឹងឃើញ ផ្លូវចូលទៅកាន់ ហាងនេះដោយ មិនបាញ់ខំប្រឹង។

10

11

ព័ត៌មានបន្ថែម

ម៉ោងដំណើរការ៖ រៀងរាល់ថ្ងៃ 9:30-22:00 (ជាន់ទី១ ដល់ជាន់ទី៦)

អាស័យដ្ឋាន៖  Hanaokacho Kanda 1-1 Chiyoda-ku, Tokyo

លេខទូរស័ព្ទ៖ 03-5209-1010

វេបសាយ៖ http://www.yodobashi-akiba.com/

Leave a Reply