ហាង តៃតូ ស្តេសិន ប្រមូលផ្តុំនូវ ហ្គេមកំសាន្ត គ្រប់ប្រភេទ

ហាង តៃតូ ស្តេសិន ប្រមូលផ្តុំនូវ ហ្គេមកំសាន្ត គ្រប់ប្រភេទ

ហាង តៃតូ ស្តេសិន គឺជាមជ្ឈមណ្ឌល វីដេអូហ្គេម ដ៏ធំជាងគេបំផុត ក្នុងតំបន់អាគីហាបារ៉ា ហើយអ្នកគ្រាន់តែ ចំណាយពេល៣នាទី ដើរពីស្ថានីយ៍ អាគីហាបារ៉ា ប៉ុណ្ណោះ។ អគាររបស់ហាងនេះ ត្រូវបានតុបតែងជាមួយ និងបដាពណ៌ក្រហម រួមជាមួយនិង តួអង្គហ្គេម ដ៏ល្បីៗជាច្រើន ដូចជាប្រភេទហ្គេម “Space Invaders” ជាដើម។ ហើយសម្រាប់ច្រកចូល ក្នុងហាងនេះគឺ វាធំល្មមដែលអាច ឲ្យអ្នកមើលខាងក្នុង បានយ៉ាងងាយស្រួល។ ហាង តៃតូ ស្តេសិន ក្នុងតំបន់ អាគីហាបារ៉ា នេះគឺមាន៦ជាន់ ដែលមានលក់ ទាំងវីដេអូហ្គេម គ្រប់ប្រភេទ និង ស្លាកសញ្ញា (stickers) ស្រស់ស្អាត ជាច្រើនផ្សេងទៀត។ អ្នកប្រាកដជា រីករាយនៅពេល ដែលមកកំសាន្ត នៅទីនេះ!

ជាន់ទី១ និងទី២៖ លក់ម៉ាស៊ីនហ្គេម ប្រភេទតុក្កតា (Crane game)

2

នៅជាន់ទី១ និងទី២ គឺជាជាន់សម្រាប់ លក់ហ្គេមប្រភេទតុក្កតា។ នៅទីនោះមាន កូនតុក្កតាជ័រ ជាច្រើនប្រភេទ និងទំនិញ ក៏ដូចជារូបរាង របស់តុក្កតា anime យ៉ាងច្រើនតាមដែល អ្នកត្រូវការ។ អ្នកអាចរីករាយ កំសាន្តនៅក្នុងការ ដើរទិញទំនិញ នៅទីនេះដោយ គ្រាន់តែរើសយក តុក្កតា anime ណាមួយដែលអ្នក ចូលចិត្តនៅក្នុងហ្គេម។ ខ្ញុំអាចប្រាប់អ្នក នូវវិធីដ៏ល្អមួយ នោះគឺថាអ្នកអាច សាកសួរបុគ្គលិក នៅទីនេះអំពី ល្បិចក្នុងការ យកឈ្នះហ្គេម ដើម្បីទទួលបាន នូវតុក្កតាដ៏ស្រស់ស្អាត ពីហាងមួយនេះ! ហើយចំពោះតុក្កតា ទាំងអស់សុទ្ធតែ មានរូបរាងស្រស់ស្អាត និងប្លែកៗគ្នា ទៅតាមរដូវការ ដូច្នេះសូមកុំ ខកខានអី!

3

អ្នកក៏អាចទិញ ផលិតផលពិសេស នៃហាង តៃតូស្តេសិន នេះផងដែរ នោះគឺកាបូបទំនិញ ដ៏ស្រស់ស្អាត ដែលអាចចប្រើប្រាស់បាន និងមានការច្នៃ រូបតួអង្គនៃហ្គេម Space Invaders នៅលើនោះទៀតផង។

4

បន្ថែមពីនេះ នៅពេលដែលអ្នក ឡើងជណ្តើរយន្ត ទៅជាន់ទី២ នោះអ្នកនឹងអាច មើលឃើញប្រអប់ ខារ៉ាអូខេឯកជន មួយហៅថា ឆយ ខារ៉ា (Choi KARA) ដែលវាជាកន្លែង ដ៏ស្ងាត់និងកម្រមួយ សម្រាប់អ្នកអាច ច្រៀងខារ៉ាអូខេ តែម្នាក់ឯងបាន នៅក្នុងហាងមួយនេះ ហើយវាក៏អាចជា បទពិសោធន៍ដ៏ ចម្លែកមួយដែល មិនធ្លាប់មាន ពីមុនមកផងដែរ! និយាយអញ្ចឹង សូមកុំខ្លាចថា អ្នកដទៃអាច ឮសម្លេងរបស់ អ្នកពេលកំពុងច្រៀងអី ព្រោះថាបន្ទប់ ឆយ ខារ៉ា ជាប្រភេទបន្ទប់ បិទជីតមិន អាចឮសម្លេង ចេញមកក្រៅនោះឡើយ។

5

នៅជាន់ទី១ ក៏មានទូរម៉ាស៊ីន ATM ដែលមានសេវាកម្ម ផ្ទេរប្រាក់បរទេស ជាច្រើនប្រភេទផងដែរ ដូច្នេះអ្នកមិន បាច់ព្រួយបារម្ភពី រឿងខ្វះខាតប្រាក់កាស ពេលដែលអ្នកលេងហ្គេម នៅទីនេះឡើយ!

ជាន់ទី៣ និងទី៤: មានម៉ាស៊ីនហ្គេម ល្អៗជាច្រើនបែប Arcade

6

មានម៉ាស៊ីនហ្គេម បែប Arcade ខុសប្លែកគ្នា ជាច្រើននៅទីជាន់ ទី៣និងទី៤នេះ។ អ្នកអាចស្វែងរក ទាំងប្រភេទហ្គេម ចាស់និងថ្មី នៅទីនេះ។ ចំពោះប្រភេទហ្គេម ចាស់ៗដែលល្បីៗ មានដូចជា ម៉ារីអូ, ប៊ុមបើរមេន, និង Street Fighters ជាដើម ដែលពួកវាអាច ធ្វើឲ្យអ្នកនឹករលឹកដល់ កុមារភាពដ៏ អស្ចារ្យរបស់អ្នកផងដែរ។

7

រីឯនៅជាន់ទី៣ ក៏នៅមានម៉ាស៊ីនហ្គេម ប្រភេទវ៉ៃបុក ដែលផលិតឡើង ដោយហាងតៃតូ អ្នកអាចសាកល្បង ហ្គេមប្រភេទនេះ ដើម្បីរំសាយ អារម្មណ៍តានតឹង ក៏ដូចជាសាកកម្លាំង របស់អ្នកផងដែរ!

ជាន់ទី៥: មានហ្គេមប្រភេទ បែបតន្រ្តី

8

នៅជាន់ទី៥នេះ អ្នកអាចស្វែងរក នូវម៉ាស៊ីនហ្គេម បែបតន្រ្តីជាច្រើនប្រភេទ។ នៅជាន់នេះ គឺជាធម្មតា ពេញទៅដោយមនុស្ស និងសម្លេងតន្ត្រី យ៉ាងកងរំពងចេញពី ម៉ាស៊ីនហ្គេម។ ប្រសិនបើអ្នក មកកាន់ទីនេះ អ្នកអាចសាកលេង ហ្គេមតន្ត្រីដែល ផលិតឡើងដោយ ហាងតៃតូ មានឈ្មោះថា “Groove Coaster EX” ប្រាកដថាអ្នក ច្បាស់ជាពេញចិត្ត ជាមិនខាន!

ជាន់ទី១: កន្លែងថតរូបលេង និងស្លៀកតែង

9

ជាចុងក្រោយ គឺនៅជាន់ទី១ នេះតែម្តងអ្នកអាច ធ្វើការថតរូប តែងយ៉ាងស្រស់ស្អាត និងប្លែកៗទៅតាម ការពេញចិត្តរបស់អ្នក។ ហើយនៅទីនេះក៏ មានកន្លែងពិសេស សម្រាប់អតិថិជន ជាសុភាពនារីផងដែរ។ ចំណុចពិសេសនៃ ការថតរូបនៅក្នុង ហាងតៃតូ ស្តេសិន នៃតំបន់ អាគីហាបារ៉ា នេះគឺថាអ្នក អាចខ្ចីខោអាវ ដើម្បីស្លៀកតែង ឲ្យដូចតួអង្គ ក្នុងរឿងតុក្កតា ដោយឥតគិតថ្លៃ ដើម្បីធ្វើការថតរូប!អ្នកក៏អាចស្លៀក ពាក់តែងធ្វើដូចជា សិស្សស្រីដែល ជានិមិត្តរូប របស់ប្រទេសជប៉ុន ត្រូវបានគេហៅថា AKB48 ឬក៏តាមតួអង្គ ក្នុងរឿងតុក្កតា ណាមួយដែល អ្នកពេញចិត្តបានផងដែរ ព្រោះថានៅទីនេះ គឺសម្បូរសម្លៀកបំពាក់ ច្រើនបែបមែនទែន។ អ្នកអាចរីករាយ ក្នុងការថតរូប ប្លែកៗនៅទីនេះ។

10

11

ហាងតៃតូ ស្តេសិន គឺជាជម្រើស ដ៏ល្អបំផុត សម្រាប់អ្នកដែល ចូលចិត្តលេងហ្គេម និងមិនចូលចិត្ត មកដើរកំសាន្តនៅទីនេះ! ព្រោះថាអ្នកអាច ដើរលេងជាមួយ មិត្តភក្តិ ឬក៏គ្រួសារ របស់អ្នក បានយ៉ាងរីករាយ។

ភាសា

បុគ្គលិកនៅទីនេះ និយាយបានតែ ភាសាជប៉ុន ប៉ុណ្ណោះតែអ្នក អាចប្រើប្រាស់ កាយវិការដើម្បី ទំនាក់ទំនង ជាមួយនិងពួកគេ។

ព័ត៌មានបន្ថែម

អាស័យដ្ឋាន: Soto Kanda 4-2-2 Chiyoda-ku, Tokyo

ម៉ោងដំណើរការ: 10:00~24:00 everyday

លេខទូរស័ព្ទ: 03-5289-8445

វេបសាយ: http://www.taito.com/gc/store/00001802

 

Leave a Reply