ហាង ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី ហាងថ្នាំ ដ៏ធំបំផុត ក្នុងប្រទេសជប៉ុន

ហាង ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី ហាងថ្នាំ ដ៏ធំបំផុត ក្នុងប្រទេសជប៉ុន

ហាង ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី គឺឈរសំកាំង នៅចន្លោះផ្លូវអ្នកថ្មើរជើង ដោយឆ្លងកាត់ផ្លូវធំ នៅក្រោមផ្លូវរថភ្លើង។ ហាងនេះមាន ២ជាន់ អ្នកនឹងអាចឃើញ ផលិតផលកែសម្ផស្ស ជាច្រើនជួរ ត្រូវបានដាក់តម្រៀបគ្នា នៅជាន់ទី២ ដែលនៅទីនោះក៏មាន ផលិតផលក្នុងស្រុក និងនាំចូលពី ប្រទេសក្រៅផងដែរ។

ហាង ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី អស្ចារ្យត្រង់ មានទីតាំង នៅចន្លោះផ្លូវ អ្នកថ្មើរជើង ដែលមានស្លាក យីហោ ពណ៌ខៀវ លឿង ស លាយគ្នា

ប្រទេសជប៉ុន មិនមែនត្រឹមតែ ល្បីល្បាញផ្នែកបច្ចេកវិទ្យា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក ប៉ុណ្ណោះទេ វាក៏ត្រូវបាន ទទួលស្គាល់ពី ម៉ាកល្បីនៃគ្រឿង កែសម្ផស្ស និងគុណភាព នៃឱសថជាច្រើន ផងដែរ។ នៅក្នុងទីក្រុង តូក្យូ អ្នកអាចឆ្លងកាត់ ឱសថស្ថានជាច្រើន បន្តបន្ទាប់គ្នា នៅរៀងរាល់ចំងាយ ផ្លូវប្រវែង ១០០ម៉ែត្រ។ ហាងលក់ថ្នាំដ៏ធំ ជាងគេនៅក្នុង រោងចក្រជប៉ុន គឺក្រុមហ៊ុន ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី វាមិនត្រឹមតែ ផ្គត់ផ្គង់ថ្នាំដោយ ខ្លួនឯងទៅក្នុង ទីផ្សារទេ ប៉ុន្តែវាក៏ផ្តល់នូវ ផលិតផលកែសម្ផស្ស ម៉ាកជាច្រើនទាំង ផលិតផល របស់ប្រទេស ជប៉ុន និងក្រៅប្រទេស។ ដូច្នេះទាំងអតិថិជន ក្នុងស្រុក និងជនជាតិបរទេស ដែលផ្តល់តម្លៃ ទៅលើសម្ផស្ស ខាងក្រៅរបស់ពួកគេ និងចង់ធ្វើការវិនិយោគ លើផលិតផលកែសម្ផស្ស ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី ជាកន្លែងដ៏ល្អបំផុត ក្នុងការកែប្រែ សម្ផស្សរបស់អ្នក ដោយមិនមានអ្នកណាដឹង។ ក្រុមហ៊ុននេះ ក៏នៅមានលក់ គ្រឿងសំអាង និងថែរក្សាសម្ផស្ស ជាច្រើនផ្សេងទៀត ដែលហាងដទៃ មិនមានលក់ឡើយ។

MatsumotoKiyoshi3MatsumotoKiyoshi4MatsumotoKiyoshi5

ក្រៅពីថ្នាំ និងគ្រឿងសំអាង ហាងនេះក៏មាន ដាក់តាំង អាហារ និងភេសជ្ជៈ ផងដែរ

វាពិតជាមាន ភាពងាយស្រួល ដែលមានថ្នាំស្ថិតនៅ ក្នុងស្ថានីយ៍ JR Akihabara ដោយគ្រាន់តែ ធ្វើដំណើរតាមច្រកចេញ អេឡិចត្រិច និងឆ្លងកកាត់ ផ្លូវអាថ័រ អាគីហាបារ៉ា នោះអ្នកនឹងឃើញ នៅតាមផ្លូវស្រប ទៅកាន់ខ្សែផ្លូវរថភ្លើង ស៊ូប៊ូ មែន ហើយដើរប្រហែលជា ៣ទៅ៤នាទី នោះអ្នកឃើញភ្លាម នូវហាង ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី ដោយសារតែពណ៌ នៃស្លាកយីហោ ដ៏រស់រវើក។ ហាងថ្នាំនេះគឺ ឈរនៅចន្លោះ ផ្លូវអ្នកថ្មើរជើង ដោយឆ្លងកាត់ផ្លូវធំ ក្រោមផ្លូវរថភ្លើង។ ស្ថានីយ៍ JR Akihabara អាចចូលបាន តាមរយៈផ្លូវក្រោមដី បី-បួន និងតាមរយៈ ខ្សែរថភ្លើង JR Chou-Sobu , JR Keihin Tohoku, JR Yamanote, រថភ្លើងក្រោមដី Toei និងរថយន្តក្រុង Limousine ដែលមធ្យោបាយ ធ្វើដំណើរទាំងនេះ នឹងនាំអ្នកមកកាន់ ហាងមួយនេះ។ នៅពេលអ្នកចេញ ពីអាកាសយានដ្ឋាន អន្តរជាតិ តូក្យូ ក្នុងតំបន់ ហាណេដា អ្នកអាចជិះតាម រថយន្តក្រុង Limousine នោះវាក៏អាច នាំអ្នកមក កាន់ហាងនេះ ផ្ទាល់បានដែរ។ សម្រាប់ព័ត៌មាន បន្ថែម អំពីហាងថ្នាំនេះ អ្នកអាចទាក់ទង ពួកគេតាមរយៈ ទូរស័ព្ទលេខ +81 3-5209-1061 ឬក៏ទៅកាន់ ហាងផ្ទាល់នៅ តំបន់អាគីហាបារ៉ា ដែលមានអាស័យដ្ឋាន 13-1-4 Stokanda, Chiyoda Ward, Tokyo ហើយហាងនេះ ចាប់បើកដំណើរការ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០ល្ងាច។

MatsumotoKiyoshi6

MatsumotoKiyoshi8

MatsumotoKiyoshi7

MatsumotoKiyoshi9

ច្រកចូល

វាពិតជាមាន ភាពងាយស្រួល ដែលមានថ្នាំស្ថិតនៅ ក្នុងស្ថានីយ៍ JR Akihabara ដោយគ្រាន់តែ ធ្វើដំណើរតាមច្រកចេញ អេឡិចត្រិច និងឆ្លងកកាត់ ផ្លូវអាថ័រ អាគីហាបារ៉ា នោះអ្នកនឹងឃើញ នៅតាមផ្លូវស្រប ទៅកាន់ខ្សែផ្លូវរថភ្លើង ស៊ូប៊ូ មែន ហើយដើរប្រហែលជា ៣ទៅ៤នាទី នោះអ្នកឃើញភ្លាម នូវហាង ម៉ាត់ស៊ូម៉ូតូ គីយ៉ូស៊ី ដោយសារតែពណ៌ នៃស្លាកយីហោ ដ៏រស់រវើក។ ហាងថ្នាំនេះគឺ ឈរនៅចន្លោះ ផ្លូវអ្នកថ្មើរជើង ដោយឆ្លងកាត់ផ្លូវធំ ក្រោមផ្លូវរថភ្លើង។ ស្ថានីយ៍ JR Akihabara អាចចូលបាន តាមរយៈផ្លូវក្រោមដី បី-បួន និងតាមរយៈ ខ្សែរថភ្លើង JR Chou-Sobu , JR Keihin Tohoku, JR Yamanote, រថភ្លើងក្រោមដី Toei និងរថយន្តក្រុង Limousine ដែលមធ្យោបាយ ធ្វើដំណើរទាំងនេះ នឹងនាំអ្នកមកកាន់ ហាងមួយនេះ។ នៅពេលអ្នកចេញ ពីអាកាសយានដ្ឋាន អន្តរជាតិ តូក្យូ ក្នុងតំបន់ ហាណេដា អ្នកអាចជិះតាម រថយន្តក្រុង Limousine នោះវាក៏អាច នាំអ្នកមក កាន់ហាងនេះ ផ្ទាល់បានដែរ។

ព័ត៌មានបន្ថែម

■ម៉ោងដំណើរការ 9:00~20:00

■អាស័យដ្ឋាន 13-1-4,Sotokanda,Chiyoda-ku,Tokyo,

■លេខទូរស័ព្ទ 035-209-1061

■វេបសាយ http://www.matsukiyo.co.jp/

Leave a Reply