ហាងកាហ្វេ ម៉ាយលីស ដែលបានឈ្មោះ មកពីសាច់រឿង នៃវីដេអូហ្គេម

ហាងកាហ្វេ ម៉ាយលីស ដែលបានឈ្មោះ មកពីសាច់រឿង នៃវីដេអូហ្គេម

1

ម៉ាយលីស ទោះបីជាឆ្ងាយពីស្ថានីយ៍ ក្រុងអាគីហាបារ៉ា បន្តិចមែន តែវាជាហាងកាហ្វេ បុរាណដែលអ្នក មិន​គួររំលងនោះទេ។ ភ្ញៀវទេសចរណ៍បរទេស ជាទូទៅមកកាន់ ទីនេះស្ទើរ រៀងរាល់ថ្ងៃ។​

ហាងកាហ្វេ នេះគឺយក គំរូតាម ហាងកាហ្វេមួយ ដែលឋិតនៅក្នុង សាច់រឿងនៃ វីដេអូហ្គេម ដ៏ល្បីដែលមាន ឈ្មោះថា  ស្ទេន ហ្គេត ដូចនេះហើយ មនុស្សដែលចូលចិត្ត លេងហ្គេមប្រភេទនេះ បានចាត់ទុកថា វាជាកន្លែងដ៏ ពិសេសសម្រាប់ ពួកគេហើយ វាក៏ជាមូលហេតុ មួយផងដែរ ដែលហាងនេះ ហេតុនេះហើយ សម្បូរភ្ញៀវមក កំសាន្តអារម្មណ៍។

អាហារដែល គួរណែនាំ

ម៉ាយលីស ការី (ការីពណ៌ផ្កាឈូក) ១៣០០យេន ឬ១១ដុល្លារ

2

នៅទីនេះ អ្នកអាចស្វែងរក មុខម្ហូបឈ្មោះថា ការីពណ៌ផ្កាឈូក ដែលហាងដទៃទៀត មិនប្រាកដថាមាន វាឡើយ។

ដោយសារតែវាជា ការីសាច់មាន់ អតិថិជនដែលមិនអាច បរិភោគសាច់ជ្រូក ព្រោះតែលក្ខខ័ណ្ឌសាសនា​ គឺមិនបាច់មាន ការព្រួយបារម្ភនោះទេ។ ប្រសិនបើអ្នកមិនដឹង ថាត្រូវទទួលទាន ម្ហូបមួយណា ដូច្នេះអ្នកអាច សាកល្បងជាមួយ នឹងការីនេះបាន។

តែលាយក្រែម ១៣៦៥យេន ឬ១២ដុល្លារ

3

សំរាប់ភេសជ្ជះនេះ អ្នកនឹងទទួលបាន តែបូករួមនិង នំទ្រាប។​ តែ ដែលបានលក់ នៅក្នុងហាងកាហ្វេនេះ ត្រូវបានឆុងដោយ បុគ្គលិកស្រី ហៅថា អ៊ីបារ៉ា សាន ដែលជាអ្នក មើលការខុសត្រូវ ក្នុងហាងនេះ និង​ទទួលបាន ​សញ្ញាប័ត្រខាង ផ្នែកឆុងតែ ពីសហគមន៍តែ នៃប្រទេសជប៉ុន។ ដោយសារតែនៅ ក្នុងហាងត្រូវបាន ជ្រើសរើស ទិញ និង​ធ្វើដោយអ្នកណែនាំ តែ ដែលមានវិជ្ជាជីវៈ អ្នកអាចរីករាយ ក្នុងការទទួលបាន រសជាតិពិត និង​ក្លិនរបស់តែ ដែលមានគុណភាពខ្ពស់ ដែលហាងដទៃទៀត មិនអាចមានដូចឡើយ។

4

មិនត្រឹមតែជាតែ ប៉ុណ្ណោះនោះទេ តែគឺជាភេសជ្ជៈ ដែលមានបរិមាណច្រើន គឺ៣ដងនៃភេសជ្ជៈទូទៅ ហើយវាពេញនិយមសំរាប់ភ្ញៀវទេសចរណ៍។

5

នៅក្នុងហាងកាហ្វេ

6

7

ការស្លៀកពាក់ប្លែកៗ របស់បុគ្គលិកស្រី

នៅក្នុងឧិកាសធម្មតា បុគ្គលិកក្នុងហាងស្លៀក ឯកសណ្ឋានអ្នកបម្រើធម្មតា តែទោះយ៉ាងណា អំឡុងឧិកាសពិធី ពិសេសផ្សេងៗ ដូចជាពិធីបុណ្យ ហាឡូវីន និង បុណ្យគ្រីស្តម៉ាស អ្នកនឹងបានឃើញ បុគ្កលិកស្លៀកពាក់ សំលៀកបំពាក់ផ្សេងៗ និងប្លែកៗគ្នា យ៉ាងស្រស់ស្អាត។

8

ច្រកចូល

អ្នកប្រហែលចំណាយពេល ច្រើនបន្តិចក្នុង ការស្វែងរក ហាងកាហ្វេនេះ ដោយសារតែវាស្ថិតនៅជ្រៅ ខាងក្នុងនៃអគារ។ ទល់មុខផ្លូរទៅកាន់ ហាងកាហ្វេនេះ មានហាងប្រហែល ៧ទៅ១១ហាង ដែលអ្នកគួរតែ កត់ចំណាទុក។​

9

 

អ្នកអាចឡើង តាមជណ្តើរជើងទៅកាន់ ជាន់ទី២ ដើម្បីទៅដល់ហាងកាហ្វេនេះ

10

 

អ្នកនឹងឃើញការ បង្ហាញឯកសណ្ឋាន របស់អ្នកបម្រើស្រី (ដូចរូបបង្ហាញ ខាងក្រោម)

11

ភាសាដែលប្រើប្រាស់

មានបញ្ជីរាយនាមអាហារជា ភាសាអង់គ្លេស និង ភាសាចិន(មានតែគំរូចាស់ មុននឹងធ្វើការកែប្រែ)

ចំណុចគួរប្រយ័ត្ន

ការថតរូបនៅក្នុង ហាងកាហ្វេ និង រូបអ្នកបម្រើស្រី គឺត្រូវបានហាមាឃាត់ ហើយត្រូវបានធ្វើដូចៗ គ្នាគ្រប់អ្នកបម្រើ តាមហាងនៅក្នុងប្រទេសជប៉ុន។

អ្នកអាចថតរូបអាហារ និងភេសជ្ជៈដែលអ្នកបានហៅ ប៉ុន្តែអ្នកគួរតែប្រាប់ ទៅបុគ្គលិកនៅទីនោះ ជាមុនសិន។

ព័ត៌មានបន្ថែម

■ចាប់បើកពីម៉ោង 11:00~22:00

■អាស័យដ្ឋាន FH-kyowa-square 2F,3-6-2,Sotokanda,Chiyoda-ku,Tokyo

■លេខទូរស័ព្ទ 03-5289-7310

■វេបសាយ http://www.mailish.jp/

 

Leave a Reply