ហាងលក់សៀវភៅ ខេប៊ុក មានលក់សៀវភៅ កំប្លែងប្លែកៗ ជាច្រើនប្រភេទ

ហាងលក់សៀវភៅ ខេប៊ុក មានលក់សៀវភៅ កំប្លែងប្លែកៗ ជាច្រើនប្រភេទ

ហាងលក់សៀវភៅ ខេប៊ុក នៃតំបន់អាគីហាបារ៉ា ដែលមានទីតាំង នៅជាន់ទី៣ និងទី៤នៃ អគារស្ថានីយ៍ វិទ្យុ កៃកាន ហើយអ្នកគ្រាន់តែ ចំណាយពេល ត្រឹមតែជាង១នាទី ដើរចេញពី ស្ថានីយ៍ JR Akihabara តាមរយៈផ្លូវចេញ អេឡិចត្រូនិច ដើម្បីមកដល់ អគារនេះ។

សម្រាប់អ្នកដែល ចូលចិត្តអាន រឿងតុក្កតា និងអ្នកសិល្បៈ ហាងសៀវភៅ ខេប៊ុក គឺជាកន្លែង ពិសេសសម្រាប់អ្នក

សម្រាប់អ្នកដែល ចូលចិត្តអាន រឿងតុក្កតា និងអ្នកសិល្បៈ ច្បាស់ជាពេញចិត្ត ចំពោះហាងមួយនេះ ព្រោះថាវាបាន ប្រមូលផ្តុំនូវសៀវភៅ ប្រភេទ Manga និងតុក្កតាកំប្លែង ជាច្រើនទៀត ក្រៅពីនោះ ក៏នៅមាន រឿងប្រលោមលោក, វីដេអូ, វីដេអូហ្គេម និងទស្សនាវដ្តី ផ្សេងទៀត សម្រាប់តម្រូវចិត្ត របស់អ្នកផងដែរ។ ហាងសៀវភៅ ខេប៊ុក អាគីហាបារ៉ា ក៏បានផ្តល់ជូន នូវប្រភេទសៀវភៅ កំប្លែង ដែលទាក់ទាញក្រសែភ្នែក លោកអ្នកជាច្រើន ប្រភេទផងដែរ ដូចជារឿង ឌូជីនសឺ ដែលផលិតឡើង ដោយអ្នកនិពន្ធ ជាច្រើនមកពី តំបន់កាន់សៃ។ ឌូជីសឺ គឺជាសៀវភៅរឿង កំប្លែងមួយប្រភេទ ដែលបោះពុម្ពដោយ ឯករាជ្យ ដូចជារឿង តុក្កតា Manga, ប្រលោមលោក និងទស្សនាវដ្តី អញ្ចឹងផងដែរ។ ហាងនេះមាន ផ្ទុកសៀវភៅជាង ១៧០,០០០ក្បាល សរុបទាំងថ្មី ទាំងចាស់ និងមានជាច្រើន ប្រភេទសម្រាប់ ឲ្យអតិថិជនជ្រើសរើស។

Kbooks6Kbooks8

Kbooks2

យ៉ាងណាមិញ ហាងសៀវភៅ ខេប៊ុក អាគីហាបារ៉ា គឺមិនមែនគ្រាន់ តែជាហាង លក់សៀវភៅធម្មតា ឬក៏ហាងលក់ រឿងកំប្លែង នោះទេ។ សម្រាប់អ្នកដែល មកកាន់ទីនេះ លើកដំបូង និងភ្ញៀវទេសចរ ពួកគេសុទ្ធតែ បានចាត់ទុកថាទីនេះ គឺជាកន្លែងដ៏ ទាក់ទាញមួយ ដែលមិនអាច រកបានដូចនេះ នៅក្នុងប្រទេសជប៉ុន ឡើយ។ ជាមួយនិង រឿងតុក្កតាប្រភេទ Manga គឺជារឿងតុក្កតា មួយដែលមនុស្សជាច្រើន ជុំវិញពិភពលោក មានការចាប់អារម្មណ៍ និងទទួលស្គាល់ នេះហើយជាមូលហេតុ ដែលហាងមួយនេះ មិនត្រឹមតែទាក់ចិត្ត អ្នកដែលចូលចិត្ត អានសៀវភៅរឿង ប្រភេទ ឌូជីនសឺ ប៉ុណ្ណោះទេ តែអ្នកផ្សេងៗទៀត ក៏ចូលចិត្តមក ទីនេះដើម្បី ស្វែងរកសៀវភៅរឿង ដែលគេចង់អាន ផងដែរ។ប្រិយមិត្តអ្នកអាន សៀវភៅរឿង ឌូជីនសឺ និងរឿងតុក្កតា ផ្សេងទៀតជាច្រើន បានចាត់ទុក ហាងសៀវភៅ ខេប៊ុក អាគីហាបារ៉ា ជាកន្លែងលក់ សៀវភៅដ៏ល្អ បំផុតមួយក្នុង ទីក្រុងតូក្យូ ដែលលក់សៀវភៅ ក្នុងតម្លៃសមរម្យ ដែលពេលខ្លះ ថោកជាងកន្លែងផ្សេង ទ្វេដងទៅទៀត។ម្យ៉ាងវិញទៀត នៅហាងនេះជាកន្លែង ប្រមូលផ្តុំទៅដោយ ស្នាដៃរបស់ អ្នកនិពន្ធដែល ថ្មីៗតែមានទឹកដៃល្អ​ ក្នុងការនិពន្ធសៀវភៅ ហើយក៏មានអ្នកនិពន្ធ ដែលល្បីជាច្រើន ធ្លាប់សាកល្បងនិពន្ធ សៀវភៅជាលើកដំបូង របស់គេហើយ ដាក់លក់នៅក្នុង ហាងនេះទៀតផង។

Kbooks9

Kbooks5

ហាងសៀវភៅ ខេប៊ុក អាគីហាបារ៉ា គឺមិនត្រឹមតែ ហាងលក់សៀវភៅកំប្លែង ប៉ុណ្ណោះទេ វាក៏ជាកន្លែង ដែលទាក់ទាញភ្ញៀវទេសចរ ដែលអ្នកមិនអាច រកបានដូច នៅក្នុងពិភពលោកនេះ

រឿងដ៏គួរឲ្យ ចាប់អារម្មណ៍មួយទៀត អំពីហាងសៀវភៅនេះ គឺកន្លែងលក់ សម្រាប់តម្រូវការ បែបយុវវ័យ ដែលទីនោះមាន ដាក់លក់នូវ ទស្សនាវដ្តីតុក្កតា និងរឿងកំប្លែង ព្រមទាំងវីដេអូ យ៉ាងច្រើនប្រភេទ ដែលមានបង្កប់សិល្បៈ បែបផ្លូវភេទ តាំងពីការរួមភេទ ដែលមានភេទផ្ទុយគ្នា និងភេទដូចគ្នា ផងដែរ។ តែយ៉ាងណាមិញ តំបន់នេះក៏ មានដាក់ស្លាកសញ្ញា ហាមមិនឲ្យក្មេង មិនទាន់ គ្រប់អាយុ ចូលនោះឡើយ ដែលនេះជាការ ដាស់តឿនមួយ ដល់ឪពុកម្តាយ ក្នុងការប្រុងប្រយ័ត្ន នៅពេលដែលនាំកូនៗ មកកាន់ហាងនេះ។ ហាងសៀវភៅ ខេប៊ុក អាគីហាបារ៉ា គឺស្ថិតនៅជាន់ ទី៣និងទី៤ នៃស្ថានីយ៍វិទ្យុ កៃកាន ដែលអ្នកគ្រាន់តែ ចំណាយពេលត្រឹម មួយនាទី ដើរចេញពី ទ្វារអេឡិចត្រូនិច នៃស្ថានីយ៍ អាគីហាបារ៉ា ជេអរ (JR Akihabara) ។ ហាងនេះ បើកដំណើរការ ជារៀងរាល់ថ្ងៃ លើកលែងតែ អំឡុងពេល ២ឬ៣ថ្ងៃ មុននិងក្រោយ ថ្ងៃចូលឆ្នាំ និងថ្ងៃឈប់សម្រាក មួយចំនួនប៉ុណ្ណោះ ដោយបើកចាប់ពី ម៉ោង១១ព្រឹក ដល់ម៉ោង ៨ល្ងាច។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនិងហាងសៀវភៅ ខេប៊ុក អាគីហាបារ៉ា អ្នកអាចចូលទៅមើល គេហទំព័រ http://www.k-books.co.jp ដែលព័ត៌មានទាំងអស់ គឺជាភាសាជប៉ុន អ្នកក៏អាចទាក់ទង ទៅពួកគេតាម រយៈទូរស័ព្ទលេខ 03-5207-5065 ឬក៏ទៅកាន់ ហាងសៀវភៅផ្ទាល់ ដែលមានអាស័យដ្ឋាន 1-15-16 Sotokanda, Chiyoda Ward in Tokyo៕

ច្រកចូល

ហាងសៀវភៅ ខេប៊ុក អាគីហាបារ៉ា គឺស្ថិតនៅជាន់ ទី៣និងទី៤ នៃស្ថានីយ៍វិទ្យុ កៃកាន ដែលអ្នកគ្រាន់តែ ចំណាយពេលត្រឹម មួយនាទី ដើរចេញពី ទ្វារអេឡិចត្រូនិច នៃស្ថានីយ៍ អាគីហាបារ៉ា ជេអរ (JR Akihabara) ។ ស្ថានីយអាគីហាបារ៉ា គឺអាចទៅដល់ តាមរយៈផ្លូវក្រោមដី និងបណ្តាញរថភ្លើង ជាច្រើនដូចជា ផ្លូវ JR Chou-Sobu, ផ្លូវ JR Keihin Tohouku, ផ្លូវ JR Yamanote, ផ្លូវក្រោមដី Toei, ផ្លូវក្រោមដី Shinjuku និងតាមផ្លូវរថភ្លើងលឿន Tsukuba,

Kbooks1

ព័ត៌មានបន្ថែម

■ម៉ោងដំណើរការ 11:00~20:00

■អាស័យដ្ឋាន 1-15-16,Sotokanda,Chiyoda-ku,Tokyo,

■លេខទូរស័ព្ទ 03-5207-5065

■វេបសាយ http://www.k-books.co.jp

Leave a Reply