ហាងកាហ្វេ ហ្កាន់ដាម/ អ្នកអាចរីករាយ ជាមួយនិង រូបតុក្កតា និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត

ហាងកាហ្វេ ហ្កាន់ដាម/ អ្នកអាចរីករាយ ជាមួយនិង រូបតុក្កតា និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត

gundamcafe1
ផ្នែកខាងក្នុង ដ៏ទំនើបនៃ ហាងមួយនេះ ត្រូវបានបែងចែកជា ២ផ្នែក។ ដែលមួយផ្នែកគឺ ហាងកាហ្វេដែល មានទីធ្លាធំទូលាយ ដ៏ជាទីពេញចិត្ត ដែលមានកន្លែងអង្គុយ ប្រហែលជា ៧០កន្លែង និងមួយផ្នែកទៀតគឺ ហាងវត្ថុអនុស្សាវរីយ៍ ជាកន្លែងដែលអ្នក អាចស្វែងរកទិញ នូវទំនិញល្អៗ និងប្លែកៗ ជាច្រើនផងដែរ។

gundamcafe2

អ្នកណាថា អ្នកមិនអាច លេងផង ញ៉ាំផង ក្នុងពេលតែមួយបាន?

អ្នកចូលចិត្តលេងផង ញ៉ាំផងមែនទេ? នៅទីនេះពិតជា ផ្តល់នូវអារម្មណ៍ដ៏ អស្ចារ្យដែលអាចឲ្យ អតិថិជនញ៉ាំផង និងលេងផង ក្នុងពេលតែមួយបាន។ ហើយប្រសិនបើអ្នក ចូលចិត្តលេងតុក្កតា មនុស្សយន្ត និងមើលរឿងតុក្កតានោះ អ្នកច្បាស់ជា រីករាយមែនទែន នៅពេលដែលមក កំសាន្តនៅក្នុងហាង កាហ្វេហ្កាន់ដាម នេះ។ ម្យ៉ាងវិញទៀត ហាងនេះក៏មាន ឈ្មោះជាផ្លូវការ មួយថា ហ្កាន់ដាម ម៉ូបែលស៊ូត ចំពោះទីតាំងវិញ វាស្ថិតនៅផ្លូវម្ខាងទៀត ទល់មុខនិង ស្ថានីយ៍អាគីហាបារ៉ា។ ហាងកាហ្វេ ហ្កាន់ដាម ផ្តល់ជូននូវ ទីធ្លាសម្រាប់កុមារ ដ៏គួរឲ្យចាប់អារម្មណ៍ និងទីធ្លាលំហែដ៏ល្អ សម្រាប់តម្រូវ ដល់អតិថិជនក្នុងស្រុក និងភ្ញៀវបរទេស។ ជាមួយនិងការ ច្នៃម៉ូតដ៏ទំនើប នៅខាងក្នុង ដែលកន្លែងផ្សេង មិនអាចមានដូចនោះ គឺវាជាការ តុបតែងឲ្យដូច ទៅនិងសាច់រឿង តុក្កតាមនុស្សយន្ត ហ្កាន់ដាម អញ្ចឹងដែរ។ មិនត្រឹមតែមាន ដាក់បង្ហាញនូវ រូបភាពមនុស្សយន្ត ស្រស់ស្អាតជាច្រើនទេ តែមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ក៏មានមិនតែ ដែរនៅក្នុងហាងនេះ ព្រមទាំងមាន បុគ្គលិកដែលចាំ បម្រើមិនឲ្យទាស់ចិត្ត ប្រកបដោយ ទឹកមុខញញឹម និងពាក្យស្វាគមន៍ ដ៏រាក់ទាក់ ចាប់តាំងពីហាង បើកដំណើរការ នៅម៉ោង១០ព្រឹកម្ល៉េះ។

gundamcafe3

អាហារពិសេស យកផែនតាម រឿងមនុស្សយន្ត ហ្កាន់ដាម និងធ្វើឲ្យអ្នក ស្រក់ទឹកមាត់ និងពេញចិត្ត ចំពោះការតុបតែង

អ្នកអាចបណ្តែត អារម្មណ៍របស់អ្នក ឲ្យដូចជានៅក្នុង ពិភពមនុស្សយន្ត ដោយសារតែ មុខម្ហូបជាច្រើន បានតុបតែង រូបមនុស្សយន្ត ហ្កាន់ដាម។ ដូច្នេះតើអ្នកណា និយាយថាអ្នក មិនអាចកំសាន្តរីករាយ ក្នុងពេលកំពុង ញ៉ាំអាហារបាន? ទាំងក្មេង ទាំងចាស់ សុទ្ធតែចូលចិត្ត កំសាន្តអារម្មណ៍ ក្នុងពេលដែលពួកគេ ទទួលទានអាហារ ដូច្នេះដោយមាន ការច្នៃប្រឌិត ដ៏អស្ចារ្យរបស់ ហាងកាហ្វេ ហ្កាន់ដាម នេះហើយអតិថិជន ច្បាស់ជារីករាយ ជាមិនខាន។ សម្រាប់ភេសជ្ជៈវិញ ចាប់ពីម៉ោង ៥ល្ងាចរហូត ដល់ម៉ោងបិទទ្វារ ចំពោះអតិថិជន ដែលគ្រប់អាយុ ពួកគេអាច កុម្ម៉ង់នូវ ស្រាក្រឡុក ដែលមាន តុបតែងលាយ និងរូបមនុស្សយន្ត ហ្កាន់ដាម។ លើសពីនេះទៀត នៅពេលដែលអ្នក ចង់ខ្ចប់អាហារ សម្រាប់ផ្ញើរអ្នកផ្ទះ ហាងកាហ្វេ ហ្កាន់ដាម ក៏បានផ្តល់ជូន នូវអាហារពិសេស ដែលអាហារប្រភេទនេះ អ្នកមិនអាចរកបាន នៅហាងផ្សេងៗឡើយ។ ចំពោះភាពរីករាយ ដ៏សាមញ្ញា ដែលហាងកាហ្វេ នេះបានបង្កើតឡើង គឺពិតជាអាចឲ្យ អតិថិជន ក៏ដូចជាភ្ញៀវទេសចរ មានការពេញចិត្ត និងលំហែអារម្មណ៍ បានយ៉ាងប្រសើរ នៅទីនេះ។

gundamcafe4

អ្នកអាចសម្រាក និងរីករាយជាមួយ អាហារដ៏សប្បាយៗ ជាមួយនិងមនុស្សយន្ត នៅក្នុងហាងកាហ្វេ ហ្កាន់ដាម

អាហារពេលថ្ងៃត្រង់ និងភេសជ្ជៈដែល មានជាតិអាល់កុល ជាច្រើនប្រភេទ ត្រូវបានបម្រើ ជូនដល់អតិថិជន ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៤:៤០ល្ងាច ហើយចាប់ពីម៉ោង ៥ល្ងាច គឺជាការ កុម្ម៉ង់តាម អតិថិជនរៀងៗខ្លួន។ ដូច្នេះនៅពេលដែល អ្នកមានអារម្មណ៍ ថាហេវហត់ និងចង់ទទួល បាននូវការ រីករាយបន្ថែម បែបពិភពមនុស្សយន្តនោះ រួមជាមួយនិង នូវការទទួលទាន អាហារដែល មានរសជាតិឆ្លាញ់ និងប្លែកៗនោះ សូមកុំភ្លេចហាង កាហ្វេ ហ្កាន់ដាម។

ហាងកាហ្វេ ហ្កាន់ដាម គឺនៅផ្លូវម្ខាងទៀត ទល់មុននិងស្ថានីយ៍ អាគីហារបារ៉ា ហើយអ្នកគ្រាន់តែ ចំណាយពេល ត្រឹម៣នាទី ចេញពីទីក្រុង តូក្យូ ជិះតាមខ្សែរថភ្លើង JR Keihintohoku ហើយនៅពេលដែល អ្នកមកដល់របងចេញ នៃស្ថានីយ៍នេះ អ្នកនឹងឃើញហាង ជាច្រើនតម្រៀបគ្នា ចំណែកឯហាងកាហ្វេ ហ្កាន់ដាម គឺនៅហួស ហាងកាហ្វេ បេក និងនៅក្បែរ ហាងកាហ្វេ AKB48។

■ម៉ោងដំណើរការ

(ថ្ងៃធម្មតា) 10:00am~11:00pm

(ថ្ងៃសៅរ៍) 8:30am~11:00pm

(ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្សេងៗ) 8:30am~9:30pm

■អាស័យដ្ឋាន 1-1, Kandahanaoka-cho,Chiyoda-ku,Tokyo,

■លេខទូរស័ព្ទ 03-3251-0078

■វេបសាយ http://g-cafe.jp/english/

Leave a Reply