យើងដឹងហើយថា មនុស្សយើងមិនអាចដើររហូតដោយមិនបានផឹកទឹក ឬស្រស់ស្រូបអាហារនោះបាន ឡើយ។ ដូចនេះហើយភោជនីយ៍ដ្ឋាន ជាច្រើននៅក្នុងទីក្រុងនេះ ត្រូវបានរីកដុះដាលច្រើនដើម្បីបំពេញតំរូវការរបស់ អតិថិជន ដែលមានម្ហូមច្រើនប្រទេសត្រូវបានប្រមូលផ្តុំនៅក្នុង ទីក្រុងដ៏ល្បីល្បាញនេះ ដូចជា ម្ហូបជប៉ុន និងអាហារ មកពីបណ្តាប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក។ ដូចនេះហើយនៅពេលលោកអ្នក មានការនឿយហត់ពីការដើរ លេងកំសាន្ត លោកអ្នកមិនចាំបាច់ទៅណាឆ្ងាយក្នុងការស្វែងរកភោជនីយ៍ដ្ឋានឡើយ។ មុខម្ហូបនៅទីនេះមិនត្រឹមតែ មានឱជារស់ឆ្ញាញ់ប៉ុណ្ណោះទេ ព្រមទាំងមានការកំសាន្តប្លែកៗ ដែលនាំឱ្យបរិយាកាសកាន់តែល្អប្រសើរ។ តួយ៉ាង Maid Cafe ជាភោជនីយ៍ដ្ឋាន មួយដ៏ល្បីនៅក្នុងទីក្រុងអាគីហាបារ៉ា។ នៅក្នុងភោជនីយ៍ដ្ឋាននេះ អ្នកបំរើស្រីទាំងអស់ ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យដូចជាអ្នកបំរើនៅតាមផ្ទះ ហើយពូកគេមានការតព្វកិច្ចលេងល្បែងផ្សេងៗ ឬក៏និយាយ លេងជាមួយ។ ដូចនេះភ្ញៀវទេសចរណ៍ទាំងឡាយគូរតែទទួលទានម្ហូបឆ្ងាញ់ និង ភេសជ្ជៈនៅក្នុងទីក្រុងអាគីហាបារ៉ា នេះ។

Cure Maid Cafe-Cure Maid Café:នេះ គឺជាហាងកាហ្វេមួយដ៏ធំនៅក្នុងទីក្រុងអាគីហាបារ៉ា ហើយហាងនេះក៏នៅ មិនឆ្ងាយពីទីក្រុងនេះផងដែរ។ ហាងនេះមិនត្រឹមតែ លក់កាហ្វេប៉ុណ្ណោះទេ មានលក់ម្ហូបឆ្ងាញ់ និងភេសជ្ជៈដទៃទៀត ផងដែរ។ រាល់អ្នកបំរើទាំងអស់ក៏មានពាក់ឯសណ្ឋានដូចជាអ្នកបំរើតាមផ្ទះដែរ​ ដែល ពូកគេបំរើភ្ញៀវមិនឱ្យខកបំណង ឡើយ។ ភ្ញៀវទាំងអស់មិនអាច ថតរូបនៅ ក្នុងភោជនីយ៍ដ្ឋាននេះបានឡើយ តែប្រសិនបើចង់ថតវិញ លុះត្រាតែរង់ចាំ រហូតដល់គេហូបរួចហើយសិន។ ការថតរូបនេះដែរ គឺអាចថតជាមួយស្រី បំរើតែប៉ុណ្ណោះ។ ជាចុងក្រោយប្រសិនបើ ភ្ញៀវចង់បានបទពិសោធន៍ល្អៗ និងម្ហូបឆ្ងាញ់នៅក្នុងទីក្រុងអាគីហាបារ៉ានេះ ពូកគេគូរតែមកភោជនីយ៍ដ្ឋាន នេះកុំបី​ខានឡើយ។

អាសយដ្ឋានៈ    6F, Sato-musen Ekimae , -15-9, Sotokanda,Chiyoda-ku

ទូរស័ព្ទលេខៈ                         +81-3-6272-3263

ម៉ោងធ្វើការៈ       11:30 ដល់ ម៉ោង 23:00

គេហទំព័រៈ         http://maidreamin.com/en

 

Tenoyashi-Tempura Tenyoshi: ហាងនេះមានភាពល្បីល្បាញខាងធ្វើTempura។ ប្រសិនបើលោកអ្នកមិនដឹងថាអ្វីជា Tempuraនោះគឺម្ហូបនេះជាប្រភេទម្ហូប បែបបំពងសាច់ឬក៏បន្លែ។លើសពីនេះទៅទៀតបរិយាកាសនៅក្នុងហាងនេះ មានភាពស្រស់ថ្លាស្ងប់ស្ងាត់និងមានអនាម័យល្អ។ទីនេះគឺជាកន្លែងមួយដែល ល្អបំផុតសំរាប់អ្នកដែល មានភាពនឿយហត់ពីការដើរលេងនៅក្នុងទីក្រុង។ទន្ទឹមនឹងនោះដែរបុគ្គលឹកនៅក្នុងហាងក៏មានភាពរួសរាយរាក់ទាក់ ធ្វ៊ើឱ្យ ភ្ញៀវកាន់តែមានអារម្មណ៍ល្អថែមទៀត។

អាសយដ្ឋានៈ 3Neribeicho Fuji Soft Bld 1F   Chiyoda, Kanda ,

ទូរស័ព្ទលេខៈ    03-3251-1037

ម៉ោងធ្វើការៈ      ចាប់ពីម៉ោង 11:00 ដល់ ម៉ោង 22:30

 

Menya-Musashi-Bujin-Menya-Musashi-Bujin: 

  • ហាងនេះ គឺជាហាងលក់មីស្រុះដ៏ទាក់ទាញមួយបែបប្រពៃណីជប៉ុន។  ជា ព៍ត៌មានភ្ញៀវមិនអាចកម្មង់ម្ហូបនៅនឹងតុបានទេ ពូកគេត្រូវកម្មង់វាតាមម៉ាស៊ីន បន្ទាប់មកត្រូវឈរចាំជាជូរដើម្បីបាន កន្លែងអង្គុយ។ ជាពិសេសនៅពេលការ មកដល់នៃមុខម្ហូប គឺមានលក្ខណៈលឿនដោយមិនឱ្យភ្ញៀវរង់ចាំយូរឡើយ។ នៅក្នុងហាងនេះបុគ្គលឹកអាចយល់ដឹងភាសាអង់គ្លេសបានសមល្មមនឹងធ្វើការ ទាក់ទងជាមួយភ្ញៀវ។

អាសយដ្ឋានៈ 2-18-5 anda Sakumacho Chiyoda-ku, Tokyo

ទូរស័ព្ទលេខៈ    03-5822-4634

ម៉ោងធ្វើការៈ      ចាប់ពីម៉ោង 11:00 ដល់ ម៉ោង 22:00

 

 

McDonald's

Macdonald’s:ពិតណាស់មនុស្សគ្រប់គ្នាស្គាល់ហាងដ៏ល្បីល្បាញនេះ រួមទាំងតំលៃថោក និងមាន សេវាកម្មលឿនរហ័ស។ ប្រសិនបើលោកអ្នកមិន ចង់ចំណាយពេលវេលាច្រើនក្នុងការរង់ចាំ Macdonald’s ពិតជា ហាងមួយ ដែល លោកអ្នកមិនគូរមើលរំលង បើទោះបីជា Macdonald’s ជាហាងរបស់ បច្ចឹមប្រទេស តែរស់ជាតិម្ហូប នៅទីនោះ គឺមានគ្រប់រស់ជាតិ គឺរស់ជាតិសំរាប់ ជនជាតិជប៉ុន និងសំរាប់ភ្ញៀវក្រៅស្រុក។

អាសយដ្ឋានៈ    Chiyoda-ku, Tokyo Japan, 101-0028

ទូរស័ព្ទលេខៈ    :+81-3-3256-5558

ម៉ោងធ្វើការៈ      ចាប់ពីម៉ោង 12:00 ដល់ ម៉ោង 24:00

គេហទំព័រៈ        www.mcdonalds.co.jp

 

 

 

yoshinoya aki-Yoshinoya: ហាងនេះ គែជាហាងមួយទៀតដែលលក់ម្ហូបមានតំលៃថោក សមរម្យ និងមានឱជារស់ ឆ្ងាញ់។ នៅក្នុងហាងនេះអ្នកទិញអាចរកទិញបាន Gyodon ដែលជាម្ហូបប្រភេទសាច់គោឆាជាមួយខ្ទឹមបារាំង ហូបជាមួយបាយ។ សេវាកម្មនៅក្នុងហាងនេះ គឺលឿនទាន់ចិត្តសំរាប់អ្នកទិញ។ សំរាប់ភ្ញៀវទេស ចរណ៍ ណាដែលមានបំណងចង់បានម្ហូបធម្មតា ហាងនេះពិតជាមិនធ្វ៊ើឱ្យ លោកអ្នក ខុសបំណងឡើយ។

អាសយដ្ឋានៈ    1 Chome-11-8 Sotokanda, Chiyoda, Tokyo 101-0021

ទូរស័ព្ទលេខៈ    :+81 3-5297-7576

ម៉ោងធ្វើការៈ      ចាប់ពីម៉ោង 09:00 ដល់ ម៉ោង 22:00

គេហទំព័រៈ        www.yoshinoya.com