ប្រសិនបើអ្នកមិនអាចរកទិញ គ្រឿងអេឡិចត្រូនិចដែលអ្នកពេញចិត្តនៅកន្លែងដទៃបានទេនោះ សូមអញ្ជើញ មកអាគីហាបារ៉ា ពីព្រោះទីនេះមានលក់គ្រៀងអេឡិចត្រូនិចគ្រប់បែបយ៉ាងសំរាប់ផ្គាប់ចិត្តអតិថិជន។ បានន័យថា រាល់គ្រឿងអេឡិចត្រូនិចនៅក្នុងទីក្រុងនេះ ត្រូវបានបង្កើតឡើងក្នុងបំពេញចិត្តអតិថិជនគ្រប់ប្រភេទ។ អតិថិជនមិន ត្រឹមតែអាចរកទិញហ្គេមជាលក្ខណៈ ជប៉ុន ពូកគេថែមទាំងអាចរកទិញបាននូវហ្គេម ជាលក្ខណៈរបេទេសដូចជា អាយរ៉នមែន (Iron Man) និងមនុស្សចចក។ ក្រៅពីការទិញទំនិញ វីដេអូហ្គេម ទីក្រុងអាគីហាបារ៉ា ថែមទាំង មានដាក់លក់នូវកុំព្យូទ័រគ្រប់ប្រភេទ កាមេរ៉ា ទូរទស្សន៍ ទូរស័ព្ទដៃ ធុងបាស់ កាសស្តាប់ត្រចៀក គ្រឿងបំលាស់ អេឡិចត្រូនិច  ឧបករណ៍អគ្គិសនីសំរាប់ផ្ទះសំបែង និងគ្រឿងអេឡិចត្រូនិចជជុះជាច្រើនថែមទៀតផង។ ដើម្បីសំរួល ដល់ដល់អតិថិជនក្នុងទិញទំនិញ យើងនឹងផ្តល់ព័ត៌មានបន្ថែមទៀត អំពីវិធីសាស្រ្ត ឬរបៀបរបបក្នុងការស្វែងរក ទីតាំងទិញរបស់ដែលោកអ្នកចង់បាន។ ខាងក្រោមនេះ គឺជាព័ត៌មានបន្ថែមអំពីហាងនីមួយៗ រួមបញ្ចូលទាំងលេខទូរស័ព្ទ គេហទំព័រ ទីតាំង និងពេលវេលាម៉ោងធ្វើការ។​

sofmap_mainstore

    • ស្សហ្វម៉ាប (Sofmap): ហាងនេះ គឺជាហាងដ៏ថំមួយនៅក្នុងទីក្រុង អាគីហាបារ៉ា​​​​។ ស្សហ្វម៉ាប (Sofmap)ធ្វើការ ផ្គត់ផ្គង់ នូវគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទរួមមាន៖ ផលិតផល របស់ក្រុមហ៊ុន Apple កាមេរ៉ា ស៊ីឌី និងគ្រឿង Software។ លើសពីនេះទៅទៀត ហាងស្សហ្វម៉ាប (Sofmap) ក៏មានលក់របស់របរលេងកំសាន្តដូចជា រូបតុកត្តាតំណាងឲ្យតួល្បីៗ នៅក្នុងគំនួរជីវចល និងរូបតុកត្តាជាច្រើនទៀត ដែលធ្វើពីប្លាស្ទិច ដែលមានគុណភាណល្អ។ ជាពិសេស ហាងនេះក៏មានការ ផ្តល់ជូននូវការបញ្ចុះតំលៃជាពិសេស សំរាប់ភ្ញៀវរបរទេសដែលមានបំណងចង់ទិញរបស់របរក្នុងហាងនេះ។ចុចទីនេះសម្រាប់ពត៌មានបន្ថែម​។

    អាស័យដ្ឋានៈ4-1-1 Soto-Kanda, Chiyoda-ku, Tokyo 101-0021

    ទូរស័ព្ទលេខៈ 03-3253-1111

    ម៉ោងធ្វើការៈ ចាប់ពីម៉ោង 10:00 ដល់ ម៉ោង 21:00 (ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ)

    និង ចាប់ពីម៉ោង 11:00 ដល់ ម៉ោង 21:00 (សំរាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)

    គេហទំព័រៈ    http://www.sofmap.com/tenpo

 

 

LAOX_Akihabara+Laox: យ៉ាងហោចណាស់ ហាងនេះមានសាខាចំនួន ៨ នៅក្នុងទីក្រុងអាគីហាបារ៉ា។ អតិថិជន អាចរកជាវ បាននូវទូរស័ព្ទដៃគ្រប់ប្រភេទ កុំព្យូទ័រ នាឡិកា កាមេរ៉ា ឧបករណីតន្រ្តី និងហ្គេម។ រាល់បុគ្គលឹកទាំងអស់ នៅក្នុងហាងនេះមានលទ្ធភាពអាចនិយាយបានច្រើនភាសា ដែលអាចជំនួយដល់ការប្រាស្រ័យទាក់ទងគ្នា រវាងអ្នក លក់ និងភ្ញៀវក្រៅស្រុកយ៉ាងល្អប្រសើ។ លើសពីនេះទៅទៀត ការទិញទំនិញរបស់ភ្ញៀវក្រៅស្រុក គឺមិនតំរូវឲ្យមានការ បង់ពន្ធទៅលើផលិតផលដែលអតិថិជនបានទិញឡើយ។ចុចទីនេះសម្រាប់ពត៌មានបន្ថែម​។

អាសយដ្ឋានៈ1-2-9 Soto-Kanda, Chiyoda-ku, Tokyo 101-0021

ទូរស័ព្ទលេខៈ 03-3253-7111

ម៉ោងធ្វើការៈ            ចាប់ពីម៉ោង 10:00 ដល់ម៉ោង 20:00

គេហទំព័រៈ    www.laox.co.jp/

 

 

labi akihabara

+Yamad Denki or LABI: នេះគឺជាហាងលក់គ្រឿងអេឡិចត្រូនិចដ៏ជោគជ័យមួយនៅក្នុងប្រទេសជប៉ុន។អ្នកទិញអាចរកទិញកុំព្យូរទ័រដៃបានគ្រប់ម៉ាកគ្រឿង PC  និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទសំរាប់ប្រើ ប្រាស់ក្នុងផ្ទះ។ លក្ខណៈពិសេសរបស់ហាងនេះគឺ អតិថិជនអាចសាកប្រើប្រាស់រាល់ផលិតផលដែលពូកគេចង់បាន មុនពេលគេសំរេចចិត្តទិញ។

អាសយដ្ឋានៈ 1-1Sakae cho Takasaki-shi Gunma 370-0841 Japan

ទូរស័ព្ទលេខៈ :+81 47-314-6621

ម៉ោងធ្វើការៈ ចាប់ពីម៉ោង 11:00 ដល់ ម៉ោង 22:00 (7 ថ្ងៃក្នុងមួយសប្តាហ៍)

គេហទំព័រៈ        www.yamada-denki.jp

 

 

 

akky

+Akky: នេះ ជាហាងមួយដែលមានភាពល្បីល្បាញក្នុងការលក់កាមេរ៉ា។ ជាមួយគ្នានេះដែរអតិថិជន អាចរកទិញ នូវគ្រឿងអេឡិចត្រូនិចដទៃៗទៀត ដូចជា កុំព្យូទ័រ ទូរទស្សន៍ ក្បាលចាក់ស៊ីឌី Software និងគ្រឿង អេឡិច ត្រូនិចជជុះនៅក្នុងហាងនេះផងដែរ។ ជាពិសេសរាល់ទំនិញដែលបានដាក់លក់នៅក្នុងហាងនេះ គឺធ្វើឡើង សំរាប់ការនាំចេញទៅក្រៅប្រទេស ជាមួយនឹងសេវាកម្មផ្ញើដែលអាចជឿទុកចិត្តបាន។ របៀបណែនាំក្នុងការ ប្រើប្រាស់ សំភារៈទាំងអស់នោះភាគច្រើនប្រើជាភាសាអង់គ្លេស ដែលបង្ករលក្ខណៈងាយស្រួលដល់ភ្ញៀវ ក្រៅស្រុក។ លើសពី នេះទៅទៀត ភ្ញៀវបរទេសមិនតំរូវឲ្យបង់ពន្ធនៅពេលទិញទំនិញ ហើយរាល់បុគ្គលឹក ទាំងអស់អាចនិយាយបានច្រើន ភាសា ដែលអាចផ្តល់ការទុកចិត្តខ្ពស់ដល់អ្នកទិញ។ចុចទីនេះសម្រាប់ពត៌មានបន្ថែម​។

អាសយដ្ឋានៈ 1-12-1 Soto-Kanda, Chiyoda-ku, Tokyo 101-0021

ទូរស័ព្ទលេខៈ 03-5207-5027

ម៉ោងធ្វើការៈ ចាប់ពីម៉ោង 9:30 ដល់ ម៉ោង 20:00

គេហទំព័រៈ        www.akky-jp.com

 

+ Yodobashi Camera: ហាងនេះ គឺជាកន្លែងមួយដ៏ធំ និងល្បីល្បាញក្នុងការផ្គត់ផ្គង់កាមេរ៉ា។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនអាចរកទិញឧបករណ៍អេឡិចត្រូនិចដទៃទៀតបានដូចជា ឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះ ទូរស័ព្ទដៃ និងកុំព្យូទ័រផងដែរ។ នៅក្នុងហាងនជអតិថិជនអាចរកទិញបានរបស់របរទាំងក្នុងស្រុក និង ក្រៅស្រុក។ ម្យ៉ាងទៀតហាងនេះ ធានានូវសេវាកម្មរហ័សទាន់ចិត្តជូនដល់អតិថិជន ពីព្រោះបុគ្គលឹកអាចនិយាយ​បានច្រើនភាសា។ ជាមួយគ្នានោះដែរ ភ្ញៀវក្រៅស្រុកមិនចាំបាច់បង់ពន្ធលើទំនិញដែលខ្លួនបានទិញឡើយ។ ពិសេស ជាងនេះទៅទៀត ហាងនេះក៏មានពីរជាន់ ដែលផ្ទុកដោយភោជនីយ៍ដ្ឋាន ហាងការហ្វេ និងកន្លែងចតយានយន្តដ៏ធំ។

OLYMPUS DIGITAL CAMERA

អាសយដ្ឋានៈ 1-12-1 Soto-Kanda, Chiyoda-ku, Tokyo

ទូរស័ព្ទលេខៈ :+81 3-5209-1010

ម៉ោងធ្វើការៈ ចាប់ពីម៉ោង 9:30 ដល់ ម៉ោង 20:00

គេហទំព័រៈ        www.yodobashi-akiba.com

 

 

 

 

super potatoSuper Potato: ហាងនេះ គឺមានភាពល្បីល្បាញក្នុងការលក់វីដេអូហ្គេម។ ប្រសិនបើលោកអ្នកមិន ដែលមក ហាងនេះទេ លោកអ្នកគូរតែសាកល្បងមកទីនេះដើម្បីមើលពីភាពអស្ចារ្យរបស់វីដេអូហ្គេម។ Super Potato មានលក់វីដេអូហ្គេមគ្រប់ប្រភេទដូចជា ឧបករណ៍សំរាប់បញ្ជាវីដេអូហ្គេម ហ្កេមលេងសំរាប់ដាក់តាមខ្លួន និងហ្គេមគ្រប់ ប្រភេទជាច្រើនទៀត។ លើសពីនេះទៅទៀត ហាងមិនត្រឹមតែលក់នូវរបស់របរថ្មីៗប៉ុណ្ណោះទេ ថែមទាំងមានលក់ ផងដែរនូវវីដេអូហ្គេមជជុះ ដែលមានតំលៃថោកសមរម្យគូរឱ្យកោតសរសើរ។ ក្រៅពីនោះ ក៏មានបណ្ណាល័យហ្គេម របស់ Super Potato ក៏ជាបណ្ណល័យមួយដ៏ធំនៅលើពិភពលោក។ នេះមានន័យថា ប្រសិនបើលោកអ្នកមិនអាច រកវីដេអូហ្គេមដែលលោកអ្នកពេញចិត្តនៅកន្លែងដទៃនោះ សូមលោកអ្នកសាកល្បង ប្រើប្រាស់បណ្ណល័យហ្គេមរបស់ Super Potato ពេលនោះលោកអ្នក ពិតជាមិនខុសបំណងឡើយ។

អាសយដ្ឋានៈ    3F, 1-11-2 Soto-Kanda, Chiyoda-ku,

ទូរស័ព្ទលេខៈ    +81 3 5289 9933

ម៉ោងធ្វើការៈ      ចាប់ពីម៉ោង 11:00 ដល់ ម៉ោង 20:00 (សំរាប់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ) និង

ចាប់ពីម៉ោង 1០:00 ដល់ ម៉ោង 20:00 (សំរាប់ថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ)

គេហទំព័រៈ         www.superpotao.jp

 

TSUKUMO eX

  • TSUKUMO ex: ហាងនេះមានភាពស្រួលបំផុតក្នុងការស្វែងរក ពីព្រោះហាងនេះមានពណ៌ខ្មៅលេច ធ្លៅជាងគេ នៅក្នុងទីក្រុងអាគីហាបារ៉ា។ ប្រសិនបើលោកអ្នកត្រូវការទិញរបស់របគ្រឿងអេឡិចត្រូនិចនិងផ្នែកនានា របស់ កុំព្យូទ័រ ហាងនេះគឺមានគ្រប់សំរាប់តំរូវការអតិថិជន។ បើនិយាយអំពីកុំព្យូទ័រវិញ ហាងនេះមានលក់កុំព្យូទ័រគ្រប់ ម៉ាក ដូចជា Sony Panasonic NEC TOSHIBA និងម៉ាកជាច្រើនទៀត ហាងនេះមិនត្រឹមតែមាន លក់កុំព្យូទ័រតែ មួយមុខប៉ុន្ណោះទេសូម្បីតែកាមេរ៉ាទូរស័ព្ទ ទូរទស្សន៍ទំនើបៗស៊ីឌីនិងគ្រឿងបន្លាស់កុំព្យូទ័រផងដែរ។ម្យ៉ាងទៀត ហាងគឺប្រើភាសាអង់គ្កេសសំរាប់ធ្វើការទំនាក់ទំនងទៅកាន់អ្នកទិញដូចនេះ ពិតជាមិនមានបញ្ហាចោទ ក្នុងការ ទៅរកទិញទំនិញឡើយ។

អាសយដ្ឋានៈ    4-4-1 Soto-Kanda, Chiyoda-ku, Tokyo 101-0021

ទូរស័ព្ទលេខៈ    03-5207-5599

ម៉ោងធ្វើការៈ      ចាប់ពីម៉ោង 10:00 ដល់ ម៉ោង 22:00

គេហទំព័រៈ         www.tsukumo.co.jp/

 

 

Takarada Musen Duty Free+Takarada Musen Duty-Free: ហាងនេះ ជាហាងមួយដ៏ធំ និងល្បីខាងផ្នែកទិញទំនិញដោយ មិនចាំបាច់បង់ពន្ធផ្ទាល់។ ហាងនេះមានលក់គ្រឿងអេឡិចត្រូនិចជាច្រើនសំរាប់បំពេញតំរូវការរបស់អតិថិជនលើស ពីនេះទៅទៀត Takarada Musen ក៏មានលក់វត្ថុអនុស្សាវរីយ៍ស្អាតៗជាមួយនឹងតំលៃថោកសមរម្យ។នៅពេលដែលលោក អ្នកឈានជើងចូលទៅកាន់ហាងនេះអ្នកនឹងឃើញនូវកាមេរ៉ាគ្រប់ប្រភេទរួមទាំងគ្រឿង PC ប្រដាប់ ស្រូបសំឡេង ម៉ាស៊ីនចាក់ស៊ីឌី MP3 វិទ្យុ កាសស្តាប់ចំរៀង នាឡិកា និងសំភារៈជាច្រើនទៀត។ ជាពិសេសបុគ្គលិក នៅទីនេះអាចនិយាយបានច្រើនភាសា ដូចនេះភ្ញៀវទេសចរណ៍ទាំងអស់ពិតជាមានភាពងាយស្រួលក្នុងទិញទំនិញ នៅក្នុងហាងនេះ។

អាសយដ្ឋានៈ    1-14-7 Soto-Kanda, Chiyoda-ku, Tokyo 101-0021

ទូរស័ព្ទលេខៈ    03-3253-0101

ម៉ោងធ្វើការៈ      ចាប់ពីម៉ោង 09:30 ដល់ ម៉ោង 19:30 និង

ចាប់ពីម៉ោង 10:00 ដល់ ម៉ោង 19:30 សំរាប់ថ្ងៃចុងសប្តាហ៍

គេហទំព័រៈ         www.takarada-e.com/

 

 

Eisa

Eisan Duty Free Shop ជាហាងលក់ផលិតផលអេឡិចត្រូនិក ដែលផ្តោតសំខាន់លើ កាមេរ៉ា កំព្យូទ័រ និង ទូរទស្សន៍។ ទីនេះក៏មានផ្តល់សេវាដឺកជញ្ជូនដល់ប្រទេសលោកអ្នកដែរប្រសិនជា អ្នកត្រូវចាក ចេញពីជប៉ុនតែយកទៅពំុរួច។

វេបសាយៈ http://www.eisan.jp

អាស័យដ្ឋានៈ 1-16-10 Soto-kanda, Chiyoda-ku, Tokyo

លេខទូរស័ព្ទ:03-3526-3515

ម៉ោងអាេជីវកម្ម: 10:00-19:30

 

 

Oneden

Eisan Duty Free Shop ជាហាងលក់ផលិតផលអេឡិចត្រូនិកចំរុះដូចជាកាមេរ៉ា កំព្យូទ័រ ទូរទស្សន៍និង វត្ថុអនុស្សាវរីយ៍ផងដែរ។ មានបុគ្គលិកចេះនិយាយភាសា អង់គ្លេស ចិន និងកូរ៉េ។

វេបសាយៈ http://www.onoden.co.jp/

អាស័យដ្ឋានៈ 1-2-7, Sotokanda, Chiyoda-ku, Tokyo

លេខទូរស័ព្ទ:03-3253-1731

ម៉ោងអាេជីវកម្ម: 9:30-21:30

 

Keiyo Tecno

 

Keiyo Tecno ជាហាងលក់ផលិតផលកាមេរ៉ាសុវត្តិភាពគ្រប់ប្រភេទ។ ហាងនេះមានលក់កាមេរ៉ាសុវត្ថិភាពតាំងពីខ្នាតធំរហូតដល់ខ្នាតតូច។ ទីនេះក៏មានលក់ កាមេរ៉ាបង្កបក្នុងប៊ិច នាឡិកា បំពងទឹកក្តៅ។ល។

វេបសាយៈ http://www.keiyo-m.co.jp/

អាស័យដ្ឋានៈ 1-14-7, Sotokanda, Chiyoda-ku, Tokyo

លេខទូរស័ព្ទ:03-5207-8388

ម៉ោងអាេជីវកម្ម: 10:00-18:00

 

 

OLYMPUS DIGITAL CAMERA

 

Tokis Duty Free ជាហាងលក់ផលិតផលរួចពន្ធដែល  មានបុគ្គលិកចេះនិយាយ ភាសា អង់គ្លេស ចិន និងកូរ៉េ។ ផលិតផលរបស់ហាងនេះមានដូចជាកាមេរ៉ាឌីជីថល, ម៉ាស៊ីនថតវីដេអូឌីជីថល, ហ្គេម, នាឡិកាដៃ, និងសិប្បកម្មអនុស្សាវរីយ៍ផ្សេងៗ ជាច្រើន។

វេបសាយៈhttp://www.tokisjp.com/

អាស័យដ្ឋានៈ 1-11-6, Sotokanda, Chiyoda-ku, Tokyo

លេខទូរស័ព្ទ:03-3258-0032

ម៉ោងអាេជីវកម្ម: 9:00-19:00

 

 

kotobuki380

 

Kotobuki Center Store ជាហាងលក់ផលិតផល រលកអាកាស ដូចជា វិទ្យុ អាយកូម ជីភីអេស ។ល។

វេបសាយៈhttp://www.kotobukimusen.co.jp/

អាស័យដ្ឋានៈ 1-14-2, Sotokanda, Chiyoda-ku, Tokyo

លេខទូរស័ព្ទ:03-3253-8853

ម៉ោងអាេជីវកម្ម: 10:00-19:30

 

 

Tereon

 

Tereonជាហាងលក់ផលិតផល អូឌីយ៉ូ ដូចជា ស្ពីកឃើជាដើម។

 

វេបសាយៈwww.tereon.co.jp 

 

អាស័យដ្ឋានៈ 5F, Radio Kaikan,1-3-11 Sotokanda, Chiyoda-ku, Tokyo

 

លេខទូរស័ព្ទ:03-3255-8097

 

ម៉ោងអាេជីវកម្ម: 10:00-19:00