ហាង ដូស្ប៉ារ៉ា

ហាង ដូស្ប៉ារ៉ា

សួស្តីខ្ញុំឈ្មោះ គីយ៉ា! ខ្ញុំនឹងណែនាំ ទៅដល់អ្នកទាំងអស់គ្នា នូវហាងមួយដែល លក់ស៊ីមកាត បង់លុយមុន ហើយវាជារបស់ ដ៏សំខាន់មួយសម្រាប់ ភ្ញៀវទេសចរ។ ហាង ដូស្ប៉ារ៉ា គឺជាហាងលក់ដុំ នូវឧបករណ៍ទាក់ទង និងកុំព្យូទ័រដ៏ធំមួយ ដែលមានសាខា ទាំងអស់២០កន្លែង ពាសពេញប្រទេស ជប៉ុន។ ក្រៅពីទៅទិញទំនិញ នៅហាងផ្ទាល់ អ្នកក៏អាចធ្វើការ កុម៉្មង់ទិញតាម រយៈវេបសាយ របស់វាបានផងដែរ (http://www.dospara.co.jp/)។

ហាងដូស្ប៉ារ៉ា មិនត្រឹមតែលក់ ផលិតផលដែល ប្រើប្រាស់រួចហើយ នោះទេតែថែមទាំង ទទួលទិញនូវរបស់ ដែលប្រើរួចហើយទៀតផង។ ម្យ៉ាងវិញទៀត ហាងនេះមាន ៣សាខាសំខាន់ៗ នៅក្នុងតំបន់ អាគីហាបារ៉ានេះ ទី១, សាខាធំ (លក់ផលិតផល កុំព្យូទ័រជាពិសេស) ទី២, អគារលក់ កុំព្យូទ័រ និងទី៣ អគារលក់ទូរស័ព្ទដៃ។ សម្រាប់ពេលនេះ ខ្ញុំនឹងណែនាំអ្នក នូវកន្លែងលក់ ទូរស័ព្ទដៃ និងលក់កុំព្យូទ័រ!

អគារលក់ទូរស័ព្ទដៃ នៃហាងដូស្ប៉ារ៉ា

បើទោះបីជា ហាងដូស្ប៉ារ៉ា គឺជាហាងលក់ កុំព្យូទ័រក៏ដោយ តែពួកគេក៏បានលក់ នូវឧបករណ៍ដែល ទាក់ទងនិង ទូរស័ព្ទដៃផងដែរ ដូចជាស៊ីមកាត ល្អៗជាដើម។ អ្នកអាចមកទីនេះ បាននៅជាន់ទី១។

ស៊ីមកាតបង់លុយមុន

IMG_0381

ខ្ញុំនឹងណែនាំអ្នក អំពីស៊ីមកាតបង់លុយមុន សម្រាប់ភ្ញៀវបរទេស ដែលមកកំសាន្ត នៅទីនេះក្នុងរយៈពេលខ្លី។

ស៊ីមកាតប្រភេទនេះ គឺងាយស្រួល សម្រាប់អ្នកទេសចរ ដែលត្រូវការ ហៅទូរស័ព្ទក្នុង អំឡុងពេលមកកំសាន្ត នៅប្រទេសជប៉ុន។

ជាធម្មតាស៊ីមកាត គឺប្រើប្រាស់ដោយ អ្នកដែលរស់នៅ ក្នុងប្រទេសជប៉ុន ដូច្នេះពួកគេតម្រូវឲ្យ ប្រាប់ពីអាស័យដ្ឋាន ដើម្បីចុះក្នុងបញ្ជី និងទាក់ទង ទៅនិងបញ្ហាផ្សេងទៀត តែយ៉ាងណាក៏ដោយ អ្នកក៏អាចប្រើប្រាស់ ស៊ីមកាតនេះ តាមរយៈទូរស័ព្ទដៃ នៅឯស្រុកកំណើត របស់អ្នកបានផងដែរ។

លើសពីនេះទៀត អ្នកក៏អាចផ្លាស់ប្តូរ អាស័យដ្ឋានប្តូរទៅតាម អាស័យដ្ឋានសណ្ឋាគារ ហើយប្រើស៊ីមកាតនេះ ដើម្បីភ្ជាប់ជាមួយ និងអ៊ីនធើណេត។

សម្រាប់ជម្រើសធម្មតា តាមអនឡាញ ភាគច្រើនគឺជា ភាសាជប៉ុន តែក៏មានភាសា អង់គ្លេស, ចិន, និងថៃផងដែរ ដូច្នេះអ្នកមិន ចាំបាច់បារម្ភឡើយ។ (http://www.so-net.ne.jp/prepaid/en/manual/index.html

តម្លៃស៊ីមកាត LTE

៣០ថ្ងៃ ១០០MB            ២២៧៨យេន ឬជាង២៣ដុល្លារ (គិតទាំងពន្ធ)

៦០ថ្ងៃ ៥០០MB             ៤៦៣០យេន ឬ៤០ដុល្លារ (គិតទាំងពន្ធ)

(នេះគឺជាតម្លៃ ថ្មីបំផុត គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤)

ប្រសិនបើអ្នក ប្រើទិន្នន័យស៊ីមកាត អស់នោះ អ្នកក៏អាចទិញបន្ថែម នូវកញ្ចប់ទិន្នន័យ ឬក៏ប្រើប្រាស់ ប័ណ្ណឥណទាន ដើម្បីទិញបន្ថែម។

IMG_0405

នៅជាន់ទី១B អ្នកអាចទិញ ទូរស័ព្ទស្មាតហ្វូន។ អ្នកនឹងអាចឃើញ និងសាកល្បងនូវ ស្មាតហ្វូនជាច្រើន ប្រភេទដែលបាន ដាក់បង្ហាញ។ ក៏ព្រោះតែស្មាតហ្វូន ត្រូវធ្វើតាមជម្រើស ជាច្រើនរបស់ប្រទេសជប៉ុន នោះវាប្រហែលជា ពិបាកប្រើវា នៅក្នុងស្រុកកំណើត របស់អ្នកហើយ។ ក៏នៅមាន កុំព្យូទ័រ Mac ដែលពេលខ្លះអាច ប្រើបាននៅក្នុង ប្រទេសចិន និងវៀតណាម ដោយគ្មានបញ្ហាផងដែរ ម្យ៉ាងវិញទៀត របស់ទាំងនេះហាក់ មានតម្លៃថោកសមរម្យ នៅក្នុងប្រទេសជប៉ុន ប៉ុន្តែអ្នកគួរតែ ប្រុងប្រយ័ត្នព្រោះថា អាចមានដំណើរការ មិនប្រក្រតីណាមួយ កើតឡើងក្នុងឧបករណ៍ ទាំងនោះ។

IMG_0422

IMG_0409

អគារលក់ កុំព្យូទ័រនៃហាង ដូស្ប៉ារ៉ា

នេះគឺជាហាងលក់ កុំព្យូទ័រដ៏ធំមួយ នៅក្នុងប្រទេសជប៉ុន។

នៅជាន់ទី១ គឺមានតម្រៀបដាក់លក់ នូវក្តារក្រាហ្វិក, HDD, SSD និងជាច្រើនផ្សេងទៀត។

នៅពេលដែលអ្នក ទៅដល់ជាន់ទី២ អ្នកនឹងឃើញ ក្តារចុចកុំព្យូទ័រ ជាច្រើនប្រភេទ, mouse, កាស និងឧបករណ៍ ផ្សេងទៀតដើម្បី លេងហ្គេម អ៊ិនធើណេត ផងដែរ។

សម្រាប់នៅជាន់ទី៣វិញ ក៏មានហាងមួយ ឈ្មោះថា សៀងហៃ ដូនីយ៉ា

នៅក្នុងហាងនេះ អ្នកនឹងឃើញនូវ ផលិតផលជាច្រើនប្រភេទ ដែលអាចជួយពង្រឹង នូវថាមពលក្នុងការ លេងហ្គេមអ៊ិនធើណេត (FPS) ដូចជាហ្គេម Battlefield, និង Call of Duty ជាដើម ហើយនៅខាងក្រោមនោះ ក៏នៅមាន ក្តារចុច, ក្តារក្រាហ្វិក និង Mouse ផងដែរ។

IMG_0475

ខ្ញុំគឺជាមនុស្សថ្មីថ្មោង ក្នុងការលេងហ្គេមអ៊ិនធើណេត ប៉ុន្តែក្រោយពីបាន ទៅហាងមួយនេះ ខ្ញុំក៏ចង់សាកល្បង លេងហ្គេមទាំងនេះដែរ! អ្នកក៏អាចសាកល្បងលេងហ្គេម ដោយប្រើឧបករណ៍ នៅក្នុងហាងនេះ ប៉ុន្តែអ្នកប្រហែលជ ត្រូវសុំការអនុញ្ញាត ពីបុគ្គលិកនៅទីនោះ ជាមុនសិន។

IMG_0478

អ្នកក៏អាចរកឃើញ នូវក្តារចុចនិង Mouse ដែលមានគុណភាពល្អ នៅខាងឆ្វេងដៃ លើសពីនេះទៀត ក៏មាន Mouse ដែលមានប្រើ ប៊ូតុងផ្លូវកាត់ ទៀតផង ដែលពួកវាត្រូវ បានច្នៃឡើងដើម្បី បង្កើននូវ ប្រសិទ្ធិភាពក្នុងការ លេងហ្គេមដូច្នេះ អ្នកលេងទាំងអស់ អាចរីករាយក្នុងការលេងហ្គេម បានកាន់តែអស្ចារ្យ ជាងមុន។ ក៏នៅមានផលិតផល ដែលផ្តល់នូវចំណេះដឹង ដ៏ពិសេសសម្រាប់ អ្នកបង្កើតកម្មវិធី ផងដែរ។

ខ្ញុំក៏ចង់ណែនាំ ហាងនេះទៅដល់ អ្នកដែលចូលចិត្ត លេងហ្គេមអ៊ិនធើណេត ជាពិសេសផងដែរ។

IMG_0481

Tបន្ថែមពីនេះ ក៏នៅមានកាសស្តាប់ ជាមួយនិងមេក្រូហ្វូន ដែលត្រូវបានប្រើប្រាស់ សម្រាប់ការលេង ហ្គេមជាក្រុម ហើយវាមានផលិតផល ប្លែកៗជាច្រើន ដែលមួយចំនួនមកពី សហរដ្ឋអាមេរិក ដូច្នេះអ្នកប្រហែល ជាត្រូវចំណាយពេល ដើររើសច្រើន បន្តិចហើយ។

IMG_0484

IMG_0491

សម្រាប់អ្នកលេងហ្គេម ដែលចូលចិត្តរូបភាព ដែលមានគុណភាពខ្ពស់ ផ្ទាំងក្រាហ្វិកធំ គឺអាចរកបាន នៅទីនេះ។ អ្នកអាចប្រើប្រាស់វា ដើម្បីបង្កើននូវ គុណភាពរូបភាព នៅលើកញ្ចក់កុំព្យូទ័រ របស់អ្នក ឬក៏ប្តូរវាទៅជា ក្រាហ្វិក 3D វិញ។

ចំពោះផ្ទាំងក្រាហ្វិក ដ៏ថ្លៃបំផុត គឺប្រហែលជា ១សែនយេន ឬ៨៥០ដុល្លារ។

IMG_0444

ការយល់ឃើញ របស់អ្នកនិពន្ធ

IMG_0381

ហាងដូស្ប៉ារ៉ា ក៏ល្បីខ្លាំងក្នុងការ ទិញឥវ៉ាន់តាមអនឡាញ ផងដែរ។ ប្រជាជនជប៉ុន ភាគច្រើនប្រហែល ជាមិនដឹងអំពី រឿងនេះឡើយ ប៉ុន្តែតម្លៃនៅតាមហាង ពេលខ្លះថោកជាង តម្លៃនៅតាមអនឡាញ។ ដូច្នេះខ្ញុំផ្តល់យោបល់ថា អ្នកគួរតែមក កាន់ហាងនេះផ្ទាល់ នៅពេលណា ដែលអ្នកចង់ទិញ របស់អ្វីមួយ។ លើសពីនេះទៀត នៅជាន់ទី៣ នៃអគារលក់កុំព្យូទ័រ ឬក៏ហាង សៀងហៃ ដូនីយ៉ានេះ អ្នកនឹងអាចរកឃើញ នូវផលិតផលប្លែកៗ ជាច្រើន ដូច្នេះអ្នកប្រាកដជា រីករាយនៅពេល មកដើរទិញឥវ៉ាន់ នៅទីនេះ។

IMG_0435

IMG_0436

ភាសា

ជាធម្មតា បុគ្គលិកនៅទីនេះ និយាយភាសាជប៉ុន ប៉ុន្តែអ្នកមិនបាច់ បារម្ភនោះទេប្រសិន បើអ្នកស្គាល់ឈ្មោះ ផលិតផលដែល អ្នកចង់បាន។

ចំនុចគួរប្រយ័ត្ន

តម្លៃផលិតផល នៅក្នុងហាង ដូស្ប៉ារ៉ា គឺផ្លាស់ប្តូរ ជារៀងរាល់ថ្ងៃ តែអ្នកក៏អាច ប៉ាន់ស្មានតម្លៃ ប្រហាក់ប្រហែល តាមរយៈអត្ថបទ នេះផងដែរ។ ដូច្នេះចង់ដឹង តម្លៃនាពេលបច្ចុប្បន្ន គួរតែចូលឆែកមើល នៅតាមអនឡាញ។

ព័ត៌មានបន្ថែម

[PC-parts Bld.]

■ម៉ោងដំណើរការ 11:00~20:00

■អាស័យដ្ឋាន Dosuparapa-tsukan Bld., 3-11-4, Sotokanda, Chiyoda-ku, Tokyo,

■លេខទូរស័ព្ទ 03-6866-7224

■វេបសាយ http://www.dospara.co.jp/

Leave a Reply