ហាងលក់កាមេរ៉ា ណូ គីតាមូរ៉ា

ហាងលក់កាមេរ៉ា ណូ គីតាមូរ៉ា

ខ្ញុំនឹងណែនាំ អ្នកឲ្យស្គាល់នូវហាង លក់កាមេរ៉ាដ៏ពិសេសមួយ ហៅថា “ហាងកាមេរ៉ា ណូគីតាមូរ៉ា” ដែលមានហាងសាខា ចំនួន៩០០កន្លែង ពាសពេញប្រទេស ជប៉ុន ដែលក្នុងនោះមាន ១៥កន្លែងលក់ ទំនិញមិនគិតពន្ធ ហើយចំពោះហាងសាខា ដែលស្ថិតនៅក្នុង តំបន់អាគីហាបារ៉ា ក៏ជាហាងលក់ ទំនិញដែល មិនគិតពន្ធផងដែរ។ហាងនេះមិនត្រឹមតែ លក់កាមេរ៉ា ថ្មីនិង ជជុះប៉ុណ្ណោះទេ តែថែមទាំងទទួល ទិញកាមេរ៉ាទៀតផង។ ចំពោះតម្លៃរបស់ កាមេរ៉ាអាច នឹងផ្លាស់ប្តូរគឺ អាស្រ័យទៅលើ តម្លៃទីផ្សារសព្វថ្ងៃ។ ថ្វីបើតម្លៃនៅក្នុង ហាងហាក់ដូចជា មិនឋិតឋេរ តែអ្នកក៏អាច ឆែកមើលតម្លៃកាមេរ៉ា ជាង២០,០០០ប្រភេទ ដែលនៅក្នុងហាងនេះ តាមរយៈការប្រើប្រាស់ ថាប្លែត (tablets) នៅឯហាងក្នុងតំបន់ អាគីហាបារ៉ា។

អ្នកក៏អាចឆែកមើល ផលិតផលទាំងនេះ តាមរយៈគេហទំព័រ បានផងដែរ ដោយក្នុងនោះ មានភាសាជប៉ុន អង់គ្លេស ចិន និងកូរ៉េ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០១៤នេះ។ អ្នកអាចស្វែងរក ផលិតផលនៅ លើអនឡាញ http://www.net-chuko.com/ ហើយទៅហាងនេះ ដើម្បីមើលផ្ទាល់ភ្នែក នូវផលិតផលដែល អ្នកចង់បាន។ ម្យ៉ាងវិញទៀត ពេលដែលទៅដល់ ទីនោះផ្ទាល់ អ្នកអាចពិនិត្យមើល និងដឹងពីតម្លៃ ពិតប្រាកដនូវ កាមេរ៉ាជជុះ ដែលដាក់លក់នៅទីនេះ។

ភ្ញៀវទេសចរភាគច្រើន ដែលមកដល់ហាងកាមេរ៉ា ណូ គីតាមូរ៉ា ភាគច្រើនទិញកាមេរ៉ា ទាំងនោះដើម្បី ប្រើប្រាស់ ជាជាងយកវា ធ្វើជាវត្ថុអនុស្សាវរីយ៍។ លើសពីនេះទៀត ពេលដែលពួកគេ ទិញកាមេរ៉ានេះ ហើយជាធម្មតាពួកគេ យកវាចេញពីប្រអប់ ហើយពាក់វានៅនឹងក រួចបន្តដំណើរកំសាន្ត របស់ពួកគេ។ តែប្រអប់របស់វា ក៏នឹងត្រូវប្រគល់ ជូនអ្នកផងដែរ។ អ្នកគ្រាន់តែដើរ ពីស្ថានីយ៍អាគីហាបារ៉ា ប្រហែលជា២នាទី ប៉ុណ្ណោះនឹងមក ដល់ហាងនេះហើយ តែចំពោះទីកន្លែង ហាក់ដូចជាពិបាក រកបន្តិចតែអ្នក អាចមើលតាមផែនទី នៅខាងក្រោមបាន។ ចំពោះភ្ញៀវដែលមក កាន់ទីនេះគឺ ជនជាតិចិន, ថៃ និងផ្សេងៗទៀត។ ហើយទីនេះ ក៏មានភ្ញៀវទេសចរ ដែលមកជាលក្ខណៈ គ្រួសារ ដូច្នេះវាជា កន្លែងដ៏កក់ក្តៅមួយ សម្រាប់ដើរទិញ ទំនិញផងដែរ។

ប័ណ្ណរបស់គេហទំព័រ អាគីហាបារ៉ា

■អ្នកអាចផ្តិតរូបថត ចំនួន១០រូប បានដោយឥតគិតថ្លៃ (ទាំងកាមេរ៉ា ឌីជីថល និងស្មាតហ្វូន) សម្រាប់អ្នកដែល ទិញកាមេរ៉ាថ្មី។

កាមេរ៉ា OLYMPUS OM-DE-M10

2

កាមេរ៉ាប្រភេទនេះ មានផ្ទុកច្រើនភាសា ដែលសរុបទាំងអស់ ចំនួន៣៤ភាសា រួមមាន ជប៉ុន, អង់គ្លេស, ចិន និងថៃ ជាដើម។ អ្នកក៏អាច ប្រាប់ទៅដល់បុគ្គលិក ឲ្យជួយរៀបចំភាសា នៅក្នុងកាមេរ៉ា នេះឲ្យអ្នកបាន ផងដែរ។

3

បន្ថែមពីនេះទៀត វាជាលក្ខណៈ Touch Screen ដូច្នេះងាយស្រួល សម្រាប់អ្នកក្នុង ការបន្ថែម និង កែប្រែរូបថត ឬក៏ពេលកំពុងថត។

4

កាមេរ៉ា Nikon

លក្ខណៈសម្បត្តិពិសេស របស់កាមេរ៉ាប្រភេទនេះ គឺមាន sensor ថតរូបដ៏ធំ។ sensor ថតរូបគឺ ជាចំណុចដ៏សំខាន់ មួយក្នុងការកំណត់ គុណភាពរូបថត ល្អជាង pixel ទៅទៀត និងនៅតែជួយ រក្សារូបភាព ឲ្យនៅល្អ បើទោះជាអ្នក ពង្រីកវាឲ្យធំ ក៏ដោយ។

5

កាមេរ៉ាប្រភេទនេះ មានតែពីរភាសា ប៉ុណ្ណោះគឺ ភាសា អង់គ្លេស និងជប៉ុន

6

នៅបាតខាងក្រោម នៃកាមេរ៉ានេះវិញ គឺមានសរសេរជា អក្សរថា “Made in Japan” ដូច្នេះវាគឺជា ភាពពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរ ដែលនិយមប្រើប្រាស់ ផលិតផលរបស់ ប្រទេសជប៉ុន។

7

បន្ថែមពីនេះទៀត កាមេរ៉ាប្រភេទនេះ គឺមិនចូលទឹក និងមិនងាយ ជាប់ដីឬធូលី ហើយវាធន់ ទៀតផង (ដែលអាចធន់ និងសីតុណ្ហភាព ដល់ទៅ -១០­oC) ព្រមទាំងមាន ប័ណ្ណធានាផងដែរ។

នៅខាងក្នុងហាង

នៅពេលដែល អ្នកដើរចូលទៅក្នុងហាង នោះអ្នកនឹងឃើញ ផ្ទាំងតម្លៃរបស់ កាមេរ៉ាជាច្រើន ដាក់តាំងបង្ហាញ។ ក្រៅពីកាមេរ៉ាថ្មីៗ ក៏នៅមានកាមេរ៉ា ជជុះជាង ១២០០គ្រឿង នៅក្នុងហាងនេះ ផងដែរ។

8

បើទោះជាជើងទម្រ កាមេរ៉ាហាក់ដូចជា ពិបាកក្នុងការ យកតាមខ្លួនអំឡុងពេល ដើរលេងក៏ដោយ តែអ្នកប្រហែលជា ជាអាចពិនិត្យមើល ប្រភេទជើងទម្រ ផ្សេងៗគ្នាជាច្រើន ប្រភេទនៅទីនេះ។

9

10

11

ក៏នៅមាន ឧបករណ៍បន្ថែមជាច្រើន ប្រភេទទៀត ដូចជាកាបូបកាមេរ៉ា និងខ្សែចង ជាដើម។

12

13

14

ការយល់ឃើញ របស់អ្នកនិពន្ធ

ហាងកាមេរ៉ា ណូគីតាមូរ៉ា គឺស្ថិតនៅក្បែរ ហាងលក់គ្រឿងប្រើប្រាស់ ក្នុងផ្ទះដ៏ធំមួយ ដូច្នេះមិនសូវ មានភ្ញៀវទេសចរ ច្រើនទេដែលស្គាល់ទីនេះ។ ការទិញកាមេរ៉ា ពីហាងលក់គ្រឿងឧបករណ៍ ប្រើប្រាស់គឺជា រឿងល្អ តែអ្នកអាចដឹងថា ហាងនេះគឺមាន ទិដ្ឋភាពខុសប្លែក ពីហាងដទៃ។ ដូច្នេះសូមមក ដើរមើលកំសាន្ត នៅទីនេះប្រសិនបើ អ្នកចង់ដឹងនូវ អ្វីប្លែកៗក្នុងតំបន់ អាគីហាបារ៉ា នេះ។

ច្រកចូល

អ្នកអាចប្រើប្រាស់ ផ្ទាំងបដា នេះសម្រាប់ធ្វើ ជាចំណុចចំណាំ ដើម្បីស្វែងរក ហាងកាមេរ៉ា ណូគីតាមូរ៉ា។

15

ហាងគឺស្ថិតនៅ ខាងក្នុងអគារនេះ ដែលមានស្លាកនៅពីមុខ ដាក់ថាហាងបាយ យូស៊ីណូយ៉ា។ សូមចូលមក ក្នុងអគារនេះ តាមទ្វារចូល នៅខាងឆ្វេងដៃ។

16

ពេលចូលមកដល់ ហើយសូមបត់ស្តាំ។

17

ជិះជណ្តើរយន្ត ឡើងទៅជាន់ទី៤។

18

19

ភាសា

នៅហាងនេះ ប្រើប្រាស់តែ ភាសាជប៉ុន ប៉ុណ្ណោះ។

ព័ត៌មានបន្ថែម

■ម៉ោងដំណើរការ 10:30-19:30

■អាស័យដ្ឋាន Hasegawa Bld.401, 10,Kanda-Matsunagacho, Chiyoda-ku, Tokyo,

■លេខទូរស័ព្ទ 03-5297-4041

■វេបសាយ http://www.kitamura.jp/

Leave a Reply