ហាង អាសូប៊ីតស៊ីធី ជាហាងដែល មានលក់មនុស្សយន្តជ័រ ហ្កាន់ដាម

ហាង អាសូប៊ីតស៊ីធី ជាហាងដែល មានលក់មនុស្សយន្តជ័រ ហ្កាន់ដាម

2

ហាងអាសូប៊ីតស៊ីធី គឺជាហាងពិសេសខ្នាតតូចមួយ បង្កើតឡើងដោយ ក្រុមហ៊ុន ឡាអុក និងមានលក់នូវ ទំនិញជាច្រើន ដែលមិនគិតថ្លៃពន្ធហើយវាស្ថិតនៅ តាមផ្លូវជូ នៃតំបន់ អាគីហាបារ៉ា។ អគារនៃហាងនេះ មាន៧ជាន់ ដែលជាន់ទី១ និងទី២ ដាក់លក់នូវទំនិញ និងហ្គេម ជាច្រើនប្រភេទ, ចំណែកឯជាន់ទី៣ មានលក់នូវ មនុស្សយន្តជ័រ ហ្កាន់ដាម និងប្រដាប់ប្រដាផ្សេងទៀត សម្រាប់ជាន់ទី៤វិញ មានលក់នូវ ទំនិញយោធាដូចជា កាំភ្លើងខ្យល់ ជាដើមរីឯជាន់ទី៥វិញ ដាក់លក់រថភ្លើងជ័រ, ជាន់ទី៦សម្រាប់រៀបចំ ពិធីផ្សេងៗ, ជាន់ទី៧ ជាកន្លែងសម្រាប់ ដែលអ្នកអាចកំសាន្ត ក្នុងការសាកល្បង បាញ់កាំភ្លើងខ្យល់។ ចំពោះពីធីផ្សេងៗ នឹងត្រូវប្រារព្ធឡើង នៅអំឡុងពេលចុងសប្តាហ៍ ហើយពួកវា មិនគិតថ្លៃឡើយ តែកន្លែងមានកំណត់។

ទំនិញនិង វីដេអូហ្គេម (ជាន់ទី១ និងទី២)

អ្នកអាចរកទិញបាន នូវវីដេអូហ្គេម និងទំនិញរបស់ តួអង្គនៅក្នុងរឿង តុក្កតារបស់ជប៉ុន ជាច្រើនលើសពីនេះទៀត អ្នកក៏អាចស្វែងរក ទិញវត្ថុអនុស្សាវរីយ៍ របស់តំបន់អាគីហាបារ៉ា នៅទីនេះ​ បានផងដែរ។ សម្រាប់នៅ ជាន់ទី២វិញ មានដាក់លក់ នូវសម្លៀកបំពាក់តែង ដែលដូចទៅនឹង តួអង្គស្អាតៗ នៅក្នុងរឿងតុក្កតា របស់ប្រទេសជប៉ុន ជាច្រើនប្រភេទ ផងដែរ។

3

4

ការដាក់បង្ហាញ នូវការរៀបផ្គុំ មនុស្សយន្ត ហ្កាន់ដាម (ជាន់ទី៣)

នៅទីនេះ មានគំរូមនុស្សយន្ត ហ្កាន់ដាម ជាច្រើនផ្សេងៗពីគ្នា ដោយមានទៅតាម ប្រភេទនៃសាច់រឿង មនុស្សយន្តហ្កាន់ដាម។ ហើយចំពោះគំរូ ដ៏ថ្មីបំផុតនោះគឺ ហ្កាន់ដាម យូនីខន ក៏មានដាក់លក់ នៅទីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរឿង ភាគមនុស្សយន្ត ហ្កាន់ដាម ត្រូវបានដាក់បញ្ចាំង ជាច្រើនភាសាជុំវិញពិភពលោក វាក៏ចាប់ផ្តើម ក្លាយជារឿង ដ៏ល្បីមួយដែល មានមនុស្សជាច្រើន គាំទ្រនិងចូលចិត្ត​តាមដាន។

5

នៅកែងកណ្តាល នៃជាន់ទី៣នេះ ក៏មានទីធ្លាតាំងបង្ហាញ មួយឈ្មោះថា ការងារកំសាន្ត ដែលនៅទីនេះ អំឡុងម៉ោង១រសៀល រៀងរាល់ចុងសប្តាហ៍ អ្នកអាចនឹងទស្សនាផ្ទាល់ ពីការរៀបតម្លើង គំរូមនុស្សយន្ត ហ្កាន់ដាម ដែលអាចធ្វើឲ្យ អ្នករៀនដឹង ពីរបៀបតម្លើង និងបន្ថែមពណ៌ ទៅលើមនុស្សយន្ត ដោយខ្លួនអ្នកបាន។

6

កន្លែងលក់ ប្រដាប់លេង រថភ្លើងជ័រ(ជាន់ទី៥)

7

ហាងនេះមាន ដាក់លក់ប្រដាប់លេង ក៏ដូចជាគំរូ រថភ្លើងជ័រតូចៗ ២ប្រភេទដូច អេនហ្គេចនិង ហូហ្គេចហើយភាពខុសគ្នា រវាងរថភ្លើងជ័រតូចៗ ២ប្រភេទនេះ គឺស្ថិតលើត្រង់ទំហំ។ ម្យ៉ាងវិញទៀត ចំពោះគំរូរថភ្លើង អេនហ្គេច គឺអាចរត់បាន តែសម្រាប់ហូហ្គេចវិញ គឺនៅស្ងៀម ដែលវាគ្រាន់តែ សម្រាប់ដាក់តាំង លំអប៉ុណ្ណោះ។ កន្លែងនេះ ត្រូវបានទទួលស្គាល់ ថាជាហាងលក់ រថភ្លើងជ័រដ៏ល្បី ក្នុងតំបន់ អាគីហាបារ៉ា។

8

9

10

កន្លែងកំសាន្ត បាញ់កាំភ្លើងខ្យល់

11

កន្លែងកំសាន្តនេះ គឺស្ថិតនៅជាន់ ដ៏ខ្ពស់បំផុត នៃអគាររបស់ហាង ហើយនៅទីនោះ អ្នកអាចកំសាន្ត ជាមួយនិងការ លេងបាញ់កាំភ្លើងខ្យល់ ក្នុងរយៈពេល ៣០នាទី ដោយគ្រាន់តែ ចំណាយប្រាក់ ៥៤០យេន ឬ៤.៧ដុល្លារ ប៉ុណ្ណោះ។ លើសពីនេះទៀត អ្នកក៏អាច ស្វែងរកទិញ កាំភ្លើងខ្យល់ សម្រាប់លេងកំសាន្ត បានផងដែរ។

12

13

ព័ត៌មានបន្ថែម

■ចាប់បើកពីម៉ោង: 10:00〜21:00

■អាស័យដ្ឋាន 1-15-18, Sotokanda, Chiyoda-ku, Tokyo,

■លេខទូរស័ព្ទ 03-5298-3581

■វេបសាយ: http://asobitcity.laox.co.jp/index.htm

Leave a Reply