ទីក្រុងអាគីហាបារ៉ា គឺស្ថិតនៅចំកណ្តាលទីក្រុងតូក្យូ ដូចនេះវាមានភាពងាយស្រួលក្នុងការស្វែងរក។ នៅក្នុងប្រទេសជប៉ុន ការប្រើព្រាស់សេវារថភ្លើងក្រោមដីត្រូវបានគេទទួលស្គាល់ថាមានភាពងាយស្រួល លឿន និងមានតំលៃថោកបំផុត។ អ្នកធ្វើដំណើរអាចធ្វើការស្វែងយល់ពីរបៀបជិះរថភ្លើង និងកាលវិភាគនៅកន្លែងដែល គេស្នាក់នៅ ឬក៏រង់ចាំរហូតពូកគេមកដល់ស្ថានីយ៍រថភ្លើង ពីព្រោះនៅស្ថានីយ៍រថភ្លើងមានគ្រប់ព័ត៌មានទាំងអស់ដែល ទាក់ទងទៅនឹងការធ្វើដំណើរ។ ជាពិសេសលោកអ្នកមិនចាំបាច់មានភាពភ័យក្លាចក្នុងការស្វែងរកស្ថានីយ៍រថភ្លើង ពីព្រោះ លោកអ្នកអាចឈប់សួររាល់អ្នកដំណើរថ្មើជើងទាំងឡាយ ពូកគេភាគច្រើនបំផុតដឹងអំពីទីតាំងរបស់ស្ថានីយ៍ រថភ្លើង។

ពីចំណតស៊ីនជឺឃឺ(shinjuku station)

អាគីហាបារ៉ា នៅចំកណ្តាលទីក្រុងតូក្យូ ដែលអាចទៅដល់យ៉ាងងាយស្រួល។ពីចំណត ស៊ីនជឺឃឺ (shinjuku station)អ្នកគ្រាន់តែជិះរថភ្លើង ខ្សែយ៉ាម៉ាណូតិ (yamanote line) ហើយចុះនៅចំណតមានឈ្មោះ អាគីហាបារ៉ា(Akihabara) ជាការរួចស្រេច។លោកអ្នកក៏អាចជ្រើសរើសជិះ ខ្សែសូប៊ឺ(sobu line) ផងដែរហើយចុះនៅចំណតអាគីហាបារ៉ាដូចគ្នា។ សំបុត្ររថភ្លើងមានតំលៃ 170យ៉េន។

ពីចំណតតូក្យូូ(Tokyo station)

អាគីហាបារ៉ាគឺនៅជិតចំណតតូក្យូូណាស់ ។ អ្នកអាចជិះខ្សែយ៉ាម៉ាណូតិ ហើយឈប់នៅចំណតមានឈ្មោះ អាគីហាបារ៉ា(Akihabara) ជាការរួចស្រេច។សំបុត្ររថភ្លើងមានតំលៃ 140យ៉េន។

 

ពីNarita Airpot:

នេះគឺជាព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសជប៉ុន។ ហើយព្រលាននេះ ក៏ជាទឹស ដៅចុងក្រោយសំរាប់ភ្ញៀវទេសចរណ៍ក្នុងការ ទស្សនាប្រទេសជប៉ុន។ សំរាប់ជាព័ត៌មាន គ្នានការធ្វើដំណើរពីត្រង់ណា មួយ ពីព្រលានយន្តហោះទៅកាន់ទីក្រុងអាគីហាបារ៉ាឡើយ។ ដូចនេះ ភ្ញៀវទេសចរណ៍ត្រូវតែប្តូរមធ្យោបាយធ្វើំណើរ។ នៅក្នុងព្រលានយន្តហោះនេះ មានរថភ្លើងពីរប្រភេទគឺ Narita express និងរថភ្លើង Keisei។ ទន្ទឹមនឹងនោះដែរការ​ទិញរថភ្លើង ក៏មិនពិបាកនោះទេ រាល់សំបុត្រទាំងឡាយអាចរកទិញបាននៅកន្លែងមកដល់របស់អ្នកធ្វើដំណើរ (Arrival Hall)។ ព័ត៌មានទាំងឡាយដែលទាក់ទងទៅនឹងកាលវិភាគធ្វើដំណើរ កន្លែងអង្គុយ គឺអាចរកបាន នៅកន្លែងលក់សំបុត្រ។

  • រថភ្លើង Narita express គឺចេញដំណើររៀងរាល់ ៣០ នាទីម្តង។ ដើម្បីជៀសវាងក្នុងការចំណាយ ប្រាក់ច្រើនក្នុងការទិញសំបុត្រ អ្នកទិញត្រូវប្រាប់អ្នកលក់សំបុត្រថា ទិសដៅរបស់គេគឺទីក្រុងអាគី ហាបារ៉ា។​ នៅពេលដែលលោកអ្នកចង់ជិះរថភ្លើងពីព្រលានយន្តហោះ លោកអ្នកត្រូវតែដើរទៅកាន់ ជាន់ក្រោមដី ហើយជិះរថភ្លើងមួយណាក៏បានដែររវាងរថភ្លើង Yamanote ឬក៏ Keihin-tohoku​ ដែល ចាកចេញពីខ្លោងទ្វាលេខ ៣ និងលេខ ៤​ ។
  • រថភ្លើង Keisei គឺជារថភ្លើងមួយដែលចាកចេញរៀងរាល់ ៤០ នាទីម្តង។ ប្រសិនបើគោលបំណងរបស់ លោកអ្នកទៅកាន់ទីក្រុងអាគីហាបារ៉ា នោះលោកអ្នកត្រូវដូរជើងរថភ្លើងនៅពេលទៅដល់ស្ថានីយ៍ Nippori។ បន្ទាប់មកលោកអ្នកត្រូវរកទិញសំបុត្រសំរាប់រថភ្លើង JR ហើយបន្ទាប់មកទៀត លោកអ្នក អាចជិះរថភ្លើងមួយណាក៏បានដែរ រវាងរថភ្លើង Yamanote និងរថភ្លើង Keihin-tohoku ដែលចាក ចេញពីខ្លោងទ្វាទី ៩ និង ទី ១០។
  • ចំពោះឡានក្រុងវិញ គឺមិនសូវមានលក្ខណៈលឿនរហ័សដូចរថភ្លើងឡើយ។ នៅក្នុងព្រលានយន្តហោះ នេះ គឺមានឡានក្រុងចំនួន ៥ ដែលចាកចេញជារៀងរាល់ ១ ម៉ោងម្តង។  ហើយកន្លែងចាកចេញរបស់ ឡានក្រុងនៅទីនោះគឺ នៅជាន់ទី ១ នៃការមកដល់របស់អ្នកធ្វើដំណើរ។ ចំណែកឯសំបុត្រក៏រកទិញបាន នៅកន្លែងនោះដែរ