វេបសាយនេះបង្កើតឡើងដោយក្រុមការងារចំរុះជាតិសាសន៍របស់ក្រុមហ៊ុនសាយអ៊ិនជីននៅការិយាល័យអាគីហាបារ៉ា។ក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនម៉ាឃីតធីងតាមប្រព័ន្ធអ៊ីនធើណេត មានទីតាំងនៅទីក្រុងតូក្យូដែលមានគោលបំណង ក្នុងការភ្ជាប់ ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុន និង ក្រុមហ៊ុន នៅអាស៊ីអាគ្នេយ៍។

វេបសាយនេះមានគោលបំណងក្នុុងការណែនាំ តំបន់អាគីហាបារ៉ា និង វប្បធម៌ជប៉ុនអោយអ្នកស្គាល់។ គោលដៅរបស់យើងគឺដើម្បី ភ្ជាប់ទំនាក់ទំនងជាមួយប្រជាជាតិ អាស៊ីអាគ្នេយ័ និង ដើម្បីបង្កើនចំនួនទេសចរណ៍នៅតំបន់នេះ។
ជាតំបន់អេឡិចត្រូនិកដ៏ល្បីរបស់ទីក្រុងតូក្យូ វាគឺជាកន្លែងទេសចរណ៍មួយដែលមិនអាចចោលបានសំរាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនាប្រទេសជប៉ុន។ បន្ថែមពីនេះ តំបន់នេះជាតំបន់មួយក្នុងចំណោម តំបន់ល្បីៗជាច្រើនដែលត្រូវបានជ្រើសរើសក្នុងគំរោង ជប៉ុនអស្ចារ្យ (Japan Cool) ដែលមានគោលបំណងក្នុងការ ផ្សព្វផ្សាយវប្បធម៌ជប៉ុនទៅកាន់ពិភពលោក។